0

​ស្ត្រី​ម្នាក់​អង្គុយ​ហូប​គុយទាវ ត្រូវ​ស្ត្រី​២​នាក់​មិន​ស្គាល់​មុខ​ជះ​ទឹក​អាស៊ីត​សង្ស័យ​ស្នេហា​ត្រីកោណ​

​ស្ត្រី​ម្នាក់​អង្គុយ​ហូប​គុយទាវ ត្រូវ​ស្ត្រី​២​នាក់​មិន​ស្គាល់​មុខ​ជះ​ទឹក​អាស៊ីត​សង្ស័យ​ស្នេហា​ត្រីកោណ​

​ក្រុង​ប៉ោយប៉ែត ៖ ស្ត្រី​ម្នាក់​អង្គុយ​ហូប​គុយទាវ ត្រូវ​ស្ត្រី​២​នាក់​មិន​ស្គាល់​មុខ​ជះ​ទឹក​អាស៊ីត​បណ្តាលអោយ​រងរ​បួស​ធ្ងន់​ហើយ​គេចខ្លួន​បាត់​សង្ស័យ​មាន​ស្នេហា​ត្រីកោណ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ផ្សា​អគ្គ​ថ្មី ស្ថិតក្នុង សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ  ។​

​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល​អធិការដ្ឋាន​ន​គរ​បាល​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ដែល​ត្រូវ​គេ​ជះ​ទឹក​អាស៊ីត មាន​ឈ្មោះ​តាំង មួយ​ជូ អាយុ ៣០​ឆ្នាំ​របួសធ្ងន់ មានមុខ​របរ​លក់​ផ្លែឈើ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

​នៅ​កន្លែងកើតហេតុ​គេ​បាន​និយាយ ថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ នារី​រងគ្រោះ​មក​អង្គុយ​ហូប​គុយទាវ​ក្រោយ បន្ដិច​គេ​បាន​ឃើញ​ស្ដ្រី​វ័យ​កណ្ដាល​ម្នាក់ មិន​ស្គាល់​អត្ដ​សញ្ញាណ​បាន​កាន់​ដប​ទឹក អាស៊ីត​មក​ចាក់​និង​ជះ​លើ​នារី​រងគ្រោះ រួច​ក៏​បាន​គេចខ្លួន​បាត់​តែម្ដង ។​

​ប្រភព​បាន​អោយដឹងថា​ស្ត្រី​រងគ្រោះ មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ម្នាក់ ឈ្មោះ​ធី ដែល​បុរស​រូប​នេះ​មាន​ប្រពន្ធ និង​ថែម​ទាំង​មាន​កូន​ទៀត​ផង ។ នារី​រង គ្រោះ​គេ​សង្ស័យថា ជា​ប្រពន្ធចុង​ឬ​ស្រី លួចលាក់​របស់​បុរស​ឈ្មោះ​ធី​នេះ ។​

​គេ​កំពុង​សង្ស័យថា អ្នក​ដែល​ចាក់​ទឹក អាស៊ីត​នោះ​ជា​ប្រពន្ធដើម​របស់​បុរស ឈ្មោះ​ធី តែ​យ៉ាងណាក៏ដោយ​នេះ​គ្រាន់ តែ​ជា​ការសន្និដ្ឋាន​ប៉ុណ្ណោះ រឿង​ពិត​យ៉ាង ណា​សមត្ថកិច្ច​មូលដ្ឋាន​កំពុងបើក​ការ ស៊ើបអង្កេត​និង​ស្រាវជ្រាវ ។​

​លោក អ៊ុំ សុផល​បាន​បញ្ជាក់ថា នៅ​កន្លែងកើតហេតុ​រកឃើញ ដប​ច្រក​ទឹក​អាស៊ីត​ចំនួន​២​និង​ផ្ដិល​ដែក មួយ​ព្រមទាំង​កាបូប​មួយ​ផងដែរ ។​

​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​រក​ជនដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​ចំណែក​ស្ត្រី​រង គ្រោះ​បាន​បញ្ជូន​ទៅ​ធ្វើការ​ជួយ​សង្គ្រោះ ក្នុង​មន្ទីរពេទ្យ​មិត្ដភាពក​ម្ពុ​ជា​-​ជប៉ុន ស្រុក​មង្គល​បូរី ៕

 

2014_07_24i 2014_07_24i (1) 2014_07_24i (2) 2014_07_24i (3)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment