រតនៈគិរី ៖ បុរសម្នាក់មកពីផឺកស៊ីជាមួយមិត្តភ័ក្តស្រវឹងស្រាដល់ផ្ទះកើតភ្លើងប្រច័ន្ទ កាប់ប្រពន្ធនិងកាំបិតផ្គាក់បណ្តាលអោយរបួសធ្ងន់សាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល កាលពីម៉ោង១៣និង០៥នាទីល្ងាចពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ចំណុចភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ភោគ សារិទ្ធ អធិការស្រុកកូនមុំបានឲ្យដឹងថា បុរសជនសង្ស័យឈ្មោះ វាង ធិន អាយុ២៧ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ និងជរងគ្រោះជាប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកបានបន្តថាបុរសសង្ស័យបានប្រច័ណ្ឌប្រពន្ធច្រើនខែមកហើយ ពេលដែលផឹកស្រាចូលពោះម្តងៗតែងតែមកឈ្លោះប្រកែក ជាមួយប្រពន្ធ និងប្រមាថកាប់សម្លាប់ចោលជាច្រើនដង ។ លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកពីផឹកស្រាជាមួយមិត្តភ័ក្ត្រក្នុងភូមិហើយបានត្រលប់មកដល់ផ្ទះវិញក៏ឈ្លោះប្រកែកប្រពន្ធពីរទៅបីម៉ាត់ក៏ស្ទុះទៅយកកាំបិតខ្វែវកាប់ប្រពន្ធចំកបណ្តាលអោយរបួសធ្ងន់់ក្រោយពីកាប់ហើយសាច់ញាតិក្នុងភូមិបានបញ្ជូនសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំ ។គ្រូពេទ្យប្រាប់ថារបួសធ្ងន់ខ្លាំងពេកមិនអាចព្យាបាលបានទេអោយសាច់ញាតិបញ្ជូនទៅភ្នំពេញជាបន្ទាន់។
ចំណែកជនសង្ស័យជាប្តីបានកាប់ប្រពន្ធហើយនោះរត់គេចខ្លួនទៅពួនចំការ ក្បែរភូមិនោះ ប៉ុន្តែសមត្ថកិច្ចបានពង្រាយកម្លាំងគ្រប់ច្រកល្ហកតាមចាប់ជនសង្ស័យបាន យកទៅអធិការស្រុកកូនមុំ ធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ៕