ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីសាលាខេត្តជាច្រើននាក់ បានចូលរួមកាន់បិណ្ឌវេនទី១២នៅវត្តចមសុទ្ធាវាស ហៅ វត្តស្វាយចាស់ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០១៥នេះ។
លោក គោស៊ុំ សារឿត និងមន្ត្រីសាលាខេត្តជាច្រើននាក់បាននាំយកបច្ច័យដូចជាថវិការចំនួន៣.៣៤១.០០០រៀលអង្ក៥០គឡូ មី៥កេះ ទឹកសុទ្ធ១៣ទឹកក្រូចកំប៉ុង២កេះទឹកក្រូចដប២កេះបានយកទៅប្រកេនលោកគ្រូចៅអធិការវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ដើម្បីយកទៅកសាងវត្តបន្តតាមតំរូវការ។ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះលោកគោស៊ុំសារឿតនិងមន្ត្រីសាលាខេត្ត
បាននាំគ្នារាប់បាត្រនិងធ្វើពិធីបង្សុគោលដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបការីជន និងបងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍រួមនិង ញាតិកាទាំង៧សណ្តានដែលបានរលត់ក្ខន្ធទៅហើយនោះដើម្បីមកទទួលយកផល្លានិសង្ឃដែលកូនចៅធ្វើបុណ្យធ្វើទាននៅពេលនេះ ។
លោក គោស៊ុំ សារឿត បាននិយាយថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ ពិពីបុណ្យកាន់បិណ្ឌនេះមានរយះពេលដល់ទៅ១៥ថ្ងៃឯណោះ ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានជំនឿជឿលើព្រះពុទ្ធសាសនា ហើយពិធីបុណ្យភ្ជុំបិណ្ឌនោះ គេសង្កេតឃើញមានប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាធ្វើបុណ្យក្នុងទឹកមុខសប្បាយរីករាយប្រកបដោយទឹកចិត្តជ្រះថ្លានិងព្រះពុទ្ធសាសនាស្របពេលដែលប្រទេសជាតិទទួលបានសុខសន្តិភាព បង្រួបបង្រួមជាតិនិងមានការរីកចំរើនអភិវឌ្ឍហើយ ប្រជាជនមានជីវភាពធូធា រស់នៅទទួលបានភាពកក់ក្តៅ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ៕