ខេត្តបន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយដល់ ជនក្រីក្របំផុតគ្មានទីពឹងចំនួន១៧គ្រួសារក្នុងក្រុងសីរីសោភ័ណថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងក្រុមការងារបាននិយាយក្នុងឱកាសចែកអំណោយនោះថា កន្លងមកលោកបានចាត់កំលាំងជាច្រើននាក់ចុះទៅតាមមូលដ្ឋានស្រង់ឈ្មោះស្វែងរកជនក្រីក្របំផុតយកមកឲ្យលោកដើម្បីនាំយកអំណោយទៅចែកជូនពួកគាត់ ហើយក្នុងការចែកជូនដល់ពួកគាត់នោះលោកមិនប្រកាន់និន្នាការនយោបាននោះឡើយឲ្យតែជននោះមើលឃើញថា ជាជនក្រីក្របំផុត គឺលោកចែកឲ្យទាំងអស់ ។
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងក្រុមការងារអមដំណើរបានយកអំណោយទៅចែកជូនជនក្រីក្របំផុតគ្មានទីពឹងចំនួន១៧គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មុង១ ក្រមា១ សារុង១ ទឹកសុទ្ធ២យួរ ត្រីខ១ឡូ មីយើង១កេះ និងថវិកាមួយចំនួនទៀតផងដែរ ៕