ខេត្តបាតដំបង ៖ សមត្ថកិច្ចនគរបាលស្រុកសំពៅលូនចាប់ខ្លួនស្ត្រីសូដាម៉ុនអាយុ៤១ឆ្នាំ ពេលត្រឡប់មកទឺកដីកម្ពុជា ដើម្បីចូលរួមពិធីភ្ជុំបិណ្ឌខាងមុខ នៅរសៀល ម៉ោង៥និង៣៥នាទីថ្ងៃទី៧ខែតុលាឆ្នាំ២០១៥ចំណុច ភូមិវាល់វង់ ឃុំតាស្តា .ស្រុកសំពៅលូនខេត្តបាត់ដំបងដែលស្រវឹងបើករថយន្តបង្ករគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃមុនទី១៩ខែកញ្ញាឆ្នាំ២១៥មិនព្រមទទួលខុសត្រូវនិងជេរប្រមាថសមត្ថកិច្ចនគរបាលនិងលេចនោមដាក់ខោហើយរត់គេចខ្លួនចូលទឹកដីថៃអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។
គួរបញ្ជាក់ផងដែរ កាលពី ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២១៥មានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ស្ត្រីសូដាម៉ុនអាយុ៤១ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយមានសភាពរេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូត ទៅបុកអ្នកជិះកង់ម្នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ចំណែករថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បានភ្លាមៗតែម្តង ហើយ ស្ត្រីដែលជើង ខ្លាំងមិនព្រមដោះស្រាយ ថែមទាំងជេរ ប្រមាថសមត្ថកិច្ចថែមទៀត។
ស្ត្រីសង្ស័យត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូនបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតនាព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១៥ចាត់ការបន្តទៅតុលាការចាត់ការតាមនិតិវិធី ៕