បាត់ដំបង ៖ ៣នាក់ឪពុកកូនធម៌ ត្រូវអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួន បន្ទាប់រួមគំនិតគ្នាកាប់ជនរងគ្រោះចាប់សត្វកណ្តូប កសាងសំណុំរឿងពីបទឃាតកម្មគិតទុកជាមុនទៅតុលាកានាល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី។
ហេតុការណ៍កាប់ប្រព្រឹត្តកាលម៉ោង២១យប់ថ្ងៃទី០៣ខែតុលាឆ្នាំ២០១៥នៅចំណុចបឹងក្រៃព័ន្ធស្ថិតនៅភូមិចំការសំរោង១សង្កាត់ចំការសំរោងក្រុងបាតដំបង ។
ការឃាត់់ខ្លួនជនសង្ស័យ ធ្វើឡើងដោយអនុឡោមតាមការណែនាំ លោក ហេង លុយ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងកាលថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៥នៅផ្ទះជនសង្ស័យ នៅភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាតដំបង ។
លោក សំវិឡុង មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនមានទី១ឈ្មោះ សឿង សុង ភេទប្រុសអាយុ៤៧ឆ្នាំនិងទី ២ ឈ្មោះ រួន អេត អាយុ៤៣ឆ្នាំ (ទី១និងទី២ជាប្តីប្រពន្ធគ្នា) ។ ទី៣ ឈ្មោះ អួន សំបើម ហៅ ជក់ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវជាំកូនធរប្តីប្រពន្ធខាងលើ រីឯឈ្មោះ សុង បូរ៉ា ហៅ ប៊ុច ភេទប្រុអាយុ៣៤ឆ្នាំ គេចខ្លួនបាត់។ អ្នកទាំងអស់គ្នារស់នៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ចំណែកក្រុមបុរសរងគ្រោះរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមានទី១ ឈ្មោះ ជួន ស៊ីថា អាយុ៣១ឆ្នាំ ។ ទី២ ឈ្មោះ ថុន នីន អាយុ១៥ឆ្នាំ ។ ទី៣ ឈ្មោះ ខ្លូត សាវង្ស អាយុ១៦ឆ្នាំ ។ ទី៤ ឈ្មោះ ស៊ឹម ប៊ុនហៃ អាយុ២១ឆ្នាំ ទាំង៤នាក់រស់នៅ ភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាតដំបង។
ប្រភពពីក្រុមរងគ្រោះបានអោយដឹងថា ពេលពួកខ្លួនទៅចាប់កណ្តូបនៅវាលស្រែ ត្រូវក្រុមសង្ស័យកាន់កាំបិតខ្វែវ ដើរដេញចេញពីខ្ទមនិងវាលស្រែ មិនអោយចាប់កណ្តូប និងសួរកអ្នកធ្លាប់់ជេរពួកគេ ។ បន្ទាប់មកមានគូរកនជនសង្ស័យ ៥ នាក់ទៀត កាន់កាំបិត និងព្រួញបាញ់កណ្តុល ធ្វើសកម្មភាពមកកាប់លើក្រុមខ្លួនរងគ្រោះតែម្តង។
ប្រភពពីក្រុមសង្ស័យបានអោយដឹងថា ពេលឃើញមនុស្សជាច្រើនមកចាប់សត្វកណ្តូបក្នុងស្រែ ឈ្មោះ សឿង សុង ពួកគែហាម និងដេញចេញមិនព្រមថយ ចេញឌឺជេរមកម្ចាស់វិញ ទើបនាំគ្នារកកាំបិតកាប់់តែម្តង ។
លោក សំ វិឡុង មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្វែងរកចាប់ឈ្មោះ សុង បូរ៉ា ហៅ ប៊ុច យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕