0

​សព​លោក​តាំង​គី​រី​នោ​ត្រូវ​បាន​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២​ធ្វើបុណ្យ​អោយ​

​សព​លោក​តាំង​គី​រី​នោ​ត្រូវ​បាន​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២​ធ្វើបុណ្យ​អោយ​

​ខេត្ត​ឧត្តរមានជ័យ​៖​សព​លោក​តាំង​គី​រី​នោ​ត្រូវ​បាន​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២​និង​ញាតិ​ជិតខាង​ធ្វើបុណ្យ​អោយ​ដោយ​ក្រុមគ្រួសារ​សព​ក្រីក្រ​លំបាក​ខ្លាំង កាល​ថ្ងៃទី ៦​ខែតុលា ឆ្នាំ ២០១៥  នៅ វត្ត គី​រី​មង្គល់​អូ​ស្មាច់  ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​ពី​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក ៧០២ លោក តាំង គី​រី​នោ មាន​ថា​នៈ​អនុសេនីយ៍ទោ ជា​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក ៧០២ ស្លាប់​នៅ​ម៉ោង ៨ និង​៤០​នាទី​យប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៥   ដោយ​រោគាពាធ មាន​ជម្ងឹថ្លើម​. និង​ប្រពន្ធ​ឈ្មោះ ម៉ាក់ ផល​និត្យ អាយុ​. ៣៥  ឆ្នាំ មានកូន​ចំនួន​៤ នាក់​.​។​
​    ​
​ប្រភព​បន្តថា ប្រពន្ធ​ពោះធំ​គ្រប់​ខែ កូន​ទ​ទឺង​ពោះ ខ្វះ​ប្រាក់​វះកាត់ ជួប​ការលំបាក​ដូច​នាង​បដា​ចារ កូន​ម្នាក់​ទើប​ស្លាប់់ និង​ម្នាក់​ទៀត​កំពុង​ដេកពេទ្យ​។ ប្រពន្ធ​សព ឈ្មោះ ម៉ាក់ ផល​និត្យ សុំ​អំពា​វនា ដល់​សបុរ​សជន​.​និង​មន្ត្រីរាជការ​. គ្រប់​ជាន់ថ្នាក់ មេត្តា​ជួយ​រំលែក​ទុក្ខ​បែបណា​ដល់​នាង​ខ្ញុំ​ផង និង​ថ្លែងអំណរគុណ​ដល់​បងប្អូន​មក​ចូលរួម​បុណ្យ​សព​ប្តី​ផង ៕
​ដោយ​ព្រំ​សំ​

 

2015_10_07a (1) 2015_10_07a (2) 2015_10_07a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!