បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវ ជនជាតិវៀតណាម ៩នាក់ទៀត រស់នៅខុសច្បាប់ បញ្ជូនទៅស្រុកវិញ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ អាត់ ខែម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក បានស្រាវជ្រាវ ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន៩នាក់បន្ថែមទៀត ក្រោយពីពួកគេ បានលួចរស់នៅខុសច្បាប់ នៅក្នុងខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនជាតិវៀតណាម ទាំង៩នាក់ មានស្រី៣នាក់ និងកូនតូចៗ៤នាក់នេះ ត្រូវបានបញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបណ្តេញចេញ ពីប្រទេសកម្ពុជា នាពេលខាងមុខ។
លោកស្នងការ បានបន្តទៀតថា សម្រាប់ ជនជាតិវៀតណាម និងជនបរទេសទាំងឡាយ ដែលបានលួចរស់នៅ និងរកស៊ី ដោយគ្មាន លិខិតស្នាមត្រឹមត្រូវនោះ នឹងត្រូវឃាត់ខ្លួន ជាបន្តបន្ទាប់ ហើយជនជាតិវៀតណាម ជាច្រើននាក់ ត្រូវបានឃាត់ខ្លួន នៅលើទឹកដី ខេត្តបន្ទាយមានជ័យ នាពេលកន្លងទៅ ៕