បាត់ដំបង ៖ កាលល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅភូមិវត្តរំដួលសង្កាតចំការសំរោងក្រុងបាត់ដំបង បុរសម្នាក់់ខឹងកូនប្រសារនាំប្អូនស្រីមកនៅផ្ទះ យកចបជីកវាយអោយរបួសទាំង២នាក់ហើយយកកាំបិតអារកធ្វើអត្តឃាតខ្លួនឯងមិនសម្រេចដោយអ្នកជិតខាងនិងសមត្ថកិច្ចដឹកទៅសង្គ្រោះទាន់ពេលវេលា។
បុរសសង្ស័យត្រូវនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំ រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាននាំខ្លួនទៅកាន់តុលាការនាព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសសង្ស័យមានឈ្មោះ ព្រាប ម៉ាច អាយុ៥០ឆ្នាំ រងរបួសករស់នៅភូមិកើតហេតុ ។ ចំណែកជនស្ត្រីរងគ្រោះ មានឈ្មោះ ឡាក់ ស្រីនិច អាយុ២២ឆ្នាំ រងរបួសដៃត្រូវជាជាកូនប្រសាររស់នៅភូមិកើតហេតុ និងឈ្មោះ ឡាក់ ស្រីពៅ អាយុ១៩ឆ្នាំ រងរបួសកញ្ចឹងកដួលសន្លប់់រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវជាប្អូនស្រីឈ្មោះឡាក់ស្រីនិច ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ឡាក់ ស្រីនិច ត្រូវជាជាកូនប្រសារបានចេញពីផ្ទះទៅទទួលប្អូបស្រីឈ្មោះ ឡាក់ ស្រីពៅ ធ្វើដំណើរមកពីប៉ោយប៉ែត ដើម្បីនាំមកនៅផ្ទះជាមួយ ។ ពេលនាំប្អូនស្រីមកដល់ មិនទាន់បានចូលផ្ទះអង្គុយស្រួលផង ក៏ជួបបុរសសង្ស័យឈ្មោះ ព្រាប ម៉ាច ត្រូវជាឪពុកក្មេកកំពុងស្រវឹងស្រា ជេរដៀលត្មេះជ្រះឆ្អាប ខណៈនោះ ឈ្មោះ ឡាក់ ស្រីពៅ បានតបតវិញ ។
ដោយការតបតមាត់វិញបុរសសង្ស័យខងទាញចបជីកនៅក្បែរនោះ វាយទៅលើនាងឈ្មោះ ឡាក់ ស្រីពៅ ចំកញ្ចឹងកដួលសន្លប់ ឈ្មោះ ឡាក់ ស្រីនិច ស្រែកថា ឪពុកឯងវាយប្អូនខ្ញុំស្លាប់ នឹងប្តឹងសមត្ថកិច្ចចាប់ខ្លួន ពេលនោះ នាងរត់ស្ទុះចូលជួយប្អូនស្រី ត្រូវឪពុកក្មេកវាយ១ចបជីកត្រូវដៃ ។ ភ្លាមនោះ បុរសសង្ស័យ ស្មានតែឈ្មោះ ឡាក់ ស្រីពៅស្លាប់ និងភ័យខ្លាចនគរបាលមកចាប់ផង ក៏ស្ទុះទៅយកកាំបិតប៉័ងតោមកអារកខ្លួនឯង បម្រុងធ្វើអត្តឃាត តែមិនបានសម្រេច ដោយប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចចូលចាប់ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕