ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត និងក្រុមការងារបាននាំយកថវិការបស់់លោកអភិបាលខេត្តនិងមនុស្សធ៌មជូនស្ត្រីក្រីក្រគ្មានប្រាក់ទៅពេទ្យកើតកូនក្រោមភ្លៀង២នាក់ប្តីប្រពន្ធ កាលម៉ោង៤រសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០១៥នៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីលោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលព័ត៌មានថាស្ត្រីម្នាក់បានឈឺពោះកើតកូនពេលមេឃកំពុងមានភ្លៀងខ្យល់យ៉ាងខ្លាំង២នាក់ប្តីប្រពន្ធតទល់នៅក្នុងផ្ទះប្រក់ប៉ាតង់ដំបូលលិចធ្លុះធ្លាយសាចពេញក្នុងផ្ទះដោយពុំមានឆ្មបតែសំណាងណាស់ក្មេងនោះបានកើតមកដោយសុវត្តិភាពនិងប្រជាពលរដ្ឋនៅជិតផ្ទះប្រជាពលរដ្ឋបានរាយការណ៍ទៅមណ្ឌលសុខភាពនៅក្នុងសង្កាត់កំពង់ស្វាយចុះមកដល់ផ្ទះស្ត្រីសំរាលកូនតែឯងនោះដើម្បីជួយសំរួលកាត់ទងផ្សិតទារកនិងបន្តោងសេរ៉ូមដល់ម្តាយដើម្បីឲ្យម្តាយមានកំលាំងនិងសុខភាពពល្អ ។
លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យបានចាត់ឲ្យលោក អ៊ុំ រាត្រី អភិបាលរងខេត្ត និងក្រុមការងារបាននាំយកថវិកាមនុស្សធម៌ របស់(ស ស យ ក) ចំនួន១០០០០០រៀលនិងសំភារៈមួយចំនួនសរុបទាំងអស់១៨០០០០រៀល យកទៅជូនប្តីប្រពន្ធនោះដោយផ្ទាល់ដៃនៅផ្ទះតែម្តង។
ស្ត្រីដែលកើតកូនឈ្មោះ ថន សុភ័ក្រ អាយុ២៥ឆ្នាំ និងប្តីមានឈ្មោះ ហូវ ថន អាយុ៣៥ឆ្នាំ របររសអេតចាយ រស់នៅភូមិឃុំខាងលើ ៕