ខេត្តឧត្តរមានជ័យ ៖ ស្ពានបេតុង១ខ្សែទំហំ៧ម៉ែត្រគុណ១៥មែត្រ ជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធអោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម យៀម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក ជី តាជីប៉ា តាយសូ លេខាស្ថានទូតជប៉ុនប្រចាំកម្ពុជា ។
វត្តមានអញ្ជើញចូលរួមជាកិត្តិយសមានអភិបាលរងខេត្ត អភិបាលរងស្រុក អភិបាលស្រុក កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការនិងប្រជាជនសរុបជាង៣០០នាក់ផងដែរ។
ពិធីនេះប្រារព្វធ្វើឡើងកាលពីព្រកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅភូមិសែនសំឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕