0

មន្ត្រីរាជការ​ខេត្ត​បន្ទាយមានជ័យ​ចូលរួម​សំអាត​បរិស្ថាន​ជុំវិញ​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្យ​ជា​ប្រពៃណី​ជាតិ​

មន្ត្រីរាជការ​ខេត្ត​បន្ទាយមានជ័យ​ចូលរួម​សំអាត​បរិស្ថាន​ជុំវិញ​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្យ​ជា​ប្រពៃណី​ជាតិ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​មេបញ្ជាការ​អាវុធហត្ថ និង​លោក​ស្នងការ និង​មន្ត្រីរាជការ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ចូលរួម​សំអាត​បរិស្ថាន​ជុំវិញ​ខេត្ត នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្យ​ជា​ប្រពៃណីជាតិ ។​

​លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​ចំនួន​២០០​នាក់ និង​យុវជន​បន្សាប​គ្រឿងញៀន​ចំនួន ៥០ នាក់ សរុប​២៥០​នាក់ នគរបាល​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ចូលរួម​ជាង​៥០០​នាក់ និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ចូលរួម​សំអាត​អនាម័យ បរិស្ថាន ជុំវិញ​ខេត្ត​ឲ្យមាន​សោភ័ណភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាន់បិណ្ឌ មាន​រយៈពេល​១៥​ថ្ងៃ​ចាប់​ថ្ងៃទី​២៨ កញ្ញា ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ភ្ជុំបិណ្យ​ធំ​ឲ្យមាន​ផាសុខភាព ។

​ពិធី​សំអាត​បរិស្ថាន​នេះ ចែក​ចែ​ញ​ជា​៤​ផ្នែក​ក្រុមទី ១ ចាប់​ពី​មុខ​សាលាខេត្ត​សំអាត​ដល់​ចំណុច​ទឹក សង្កាត់​ទឹកថ្លា ក្រុមទី​២ ចាប់​មុខ​សាលាខេត្ត​ដល់​សង្កាត់​ព្រះ​ពន្លា​សែ​សិន ទី​៣ ចាប់ពី​ចំណុច​សាលាខេត្ត​ដល់​ស្ពាន​ទី​២ និង​ក្រុម​ទី​៤ ចាប់​ពី​មុខ​សាលាខេត្ត​ដល់​ផ្សារ​ចំកា​រគរ ។ នៅ​ក្នុង​ការចុះ​សំអាត​បរិស្ថាន​នេះ លោក ឱ បូ​រិន្ទ បាន​មានប្រសាសន៍ថា បរិស្ថាន​គឺជា​វត្ថុ ដែល​នៅ​ជុំវិញ​ខ្លួន​យើង មាន​ដូចជា​ទឹក ភ្លើង ខ្យល់ ការរស់នៅ​ក្នុង​សង្គម បើ​យើង​មិន​បាន​បាច់​អារម្មណ៍​អំពី​រឿង​បរិស្ថាន​នោះទេ គឺ​មិន​អាច​រស់នៅ​បាន​ឡើយ ទើប​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ កំលាំងចំរុះ​ជិត​១០០០​នាក់​បាន​នាំគ្នា​ចុះ​ធ្វើ​បរិស្ថាន​ជុំវិញ​ខេត្ត ។

​លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តទៀតថា ក្នុង​ចុះ​សំអាត​បរិស្ថាន​នេះ ក្រុម​និមួយៗ​បាន​ដើរ​រើស​សំរាម​តាម​ផ្លូវជាតិ​ជុំវិញ​ផ្សារ និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដូចជា​កាក​សំណល់​ពី​ការហូបចុក មាន​ដូច ថង់​ផ្លា​ស្ទិច សំរាម ចាន​ស្នោ ក្រដាស់ ស្លឹកឈើ​ជ្រុះ និង​វត្ថុ​ជាច្រើន​ទៀត ហើយ​លោក​បាន​ជួយ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចេះ​ចូលរួម​ក្នុង​ការសំអាត​បរិស្ថាន​និង​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ជុំវិញ​ផ្ទះ ។ ក្នុងនោះ លោក ឱ បូ​រិន្ទ បាន​ឲ្យ​កូនចៅ​ចុះជួយ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​វត្ត​អារាម​ផ្សេងៗ​ទៀតផង ៕

 

 2015_10_04a (1)

2015_10_04a (2)

2015_10_04a-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!