ខេត្តបន្ទាយមានជ័យ ៖ បុរសសង្ស័យ២នាក់តាំងខ្លួនជាអ្នកព៌ត័មាន ឆបោកប្រាក់ពីមេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ១០០ដុល្លា ដោយមិនមានប័ណ្ណព៌ត័មានសំគាល់ខ្លួន (កាតអ្នកកាសែត) ត្រូវ អាវុធហត្ថ ដាក់ខ្នោះ នៅទីបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
កាលព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០១៥រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាតការតាមនិតិវិធី។
លោក ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថបាននិយាយថាជនសង្ស័យជំរិតនិងឆបោកទាលុយ២នាក់នោះមាន៖ទី១ឈ្មោះ ជ័យ ដារ៉ា អាយុ៥២ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ តាំ សាយ អាយុ៤៦ឆ្នាំរស់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្ស័យទាំង២នាក់ មិនមានប័ណ្ណព៌ត័មានសំគាល់ខ្លួន(កាតអ្នកកាសែត)។
លោក ឱ បូរិន្ទ បាននិយាយបន្តថា មុនពេលកើតហេតុមានបុរស់ម្នាក់ ឈ្មោះម៉ុតសាវណ្ណតាំងខ្លួនជាអ្នកយកព៌ត័មាននៅភ្នំពេញ បានទូរស័ព្ទមកខ្ញុំ ដោយអួតខ្លួនធ្លាប់បានស្គាល់អ្នកធំច្រើន ដូចជាអភិបាលក្រុងភ្នំពេញជាដើម ហើយអ្នកធំទាំងអស់នោះ ធ្លាប់ឲ្យលុយបាយជាហូហែរ មិនចេះដាច់ក្នុងពេលបុណ្យទានម្តងៗ ហើយថ្មីៗនេះ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យក៏បានឲ្យលុយចំនួន៦០ម៉ឺនរៀលមកឲ្យខ្លួន ដើម្បីយកទៅធ្វើបុណ្យផងដែរ ។
ឈ្មោះ ម៉ុត សាវណ្ណ នោះបានប្រាប់លោក ឱ បូរិន ថា តើលោកមេបញ្ជាការជួយផ្តល់ឲ្យលុយដល់ខ្ញុំប៉ុន្មានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីយកទៅធ្វើបុណ្យ និងគេ បើឲ្យកុំតិចជាងអភិបាលខេត្តឲ្យសោះ។
លោក ឱ បូរិន្ទ និយាយថា ចុះបើ១០០ដុល្លាបានដែរ រឺអត់ឈ្មោះ សុវណ្ណ នោះថាបាន ។
លោក ឱ បូរិន្ទ បាននិយាយបន្តទៀតថា មួយសន្ទុះធំក្រោយមក ស្រាប់តែលេចមុខឈ្មោះ ជ័យ ដារ៉ា មកសួរខ្ញុំ លោកឯកឧត្តមថា មានបានទទួលទូរស័ព្ទពីឈ្មោះ ម៉ុត សាវណ្ណ នៅភ្នំពេញដែលទេ គាត់ឲ្យខ្ញុំមកយកលុយពីលោក១០០ដុល្លាដែររឺអត់? ។
ភ្លាមនោះខ្ញុំ(ឱបូរិន្ទ)ក៏កាក់សួរនាំថា ឈ្មោះ ជ័យ ដារ៉ា នេះធ្វើស្អីត្រូវយ៉ាងម៉េចជាមួយឈ្មោះ ម៉ុត សាវណ្ណ នោះ ។ ឈ្មោះ ជ័យ ដារ៉ា បានរៀបរាប់ថា ខ្លួនជាអ្នកយមព៌ត័មានសាព៌ត័មានសុជីវធម៌ កូនចៅលោក ជ័យ យ៉ាណូ តែពុំមានកាតកាន់ទេ ព្រោះវាដាច់ឆ្នាំហើយ ខ្លួនក៏មិនបានស្គាល់ឈ្មោះ ម៉ុត សុវណ្ណ នោះដែរគ្រាន់តែឈ្មោះ ម៉ុត សាវណ្ណ នោះឲ្យខ្លួនមកយកលុយពីឯកឧត្តមតែប៉ុណ្ណោះ។
លោក ឱ បូរិន្ទ បានបញ្ជាក់ទៀតថា ក្រុមអ្នកសាព៌ត័មាននេះកន្លងមក បានដើរបោកប្រាស់នៅតាមមន្ទីរអង្គរភាពជុំវិញស្រុកខ្មែរមន្ត្រីមួយចំនួនត្រូវចាញ់បោកអ្នកទាំងអស់នេះជាញឹកញាប់ ពិសេសរូបលោកមួយរយៈកន្លងមក ក៏ចាញ់បោកពួកនេះអស់២០០ដុល្លាដែរ ដោយសំដីផ្អែមល្ហែមជនកំហូតទាំងនេះ ។
លោក ឱ បូរិន្ទ បានបញ្ជាក់់ថា ឈ្មោះ ជ័យ ដារ៉ា នេះដោយនិយាយគ្មានដឹងខុសត្រូវ មិនមានកាតបញ្ជាក់ពីអង្គភាពត្រឺមត្រូវ ដូច្នេះរូបលោកក៏ឃាត់ខ្លួនទុក និងកសាងសំនុំរឿងបញ្ជូនទៅតុលាកា ដើម្បីដាក់ទោសទៅតាមនិតិវិធីច្បាប់៕