0

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​សណ្តោងរ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីក្រោយ​បណ្តាលអោយ​ស្លាប់​

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​សណ្តោងរ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីក្រោយ​បណ្តាលអោយ​ស្លាប់​

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​សណ្តោងរ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ពីក្រោយ​បណ្តាលអោយ​ស្លាប់ កាលពី​ម៉ោង​១​និង​៣៥​នាទី​យប់​ថ្ងៃទី​២៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​បង្គោល​ខ្សែភ្លើង​លេខ​០២-៤៧​នៅ​ភូមិ​ខ្វាវ ឃុំ​បុស្បូវ​    ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​នគរបាល​បាន​អោយ​ដង​ថា​បុរស​រងគ្រោះ​ស្លាប់​ឈ្មោះ​ឈួន​ឆែម​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជយ័​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ខ្លិច CLICK​ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ ម៉ូតូ​ខូចខាត​ធ្ងន់​ផ្នែក​ខាង​មុខ​ត្រាក់ទ័រ​ខូចខាត​ស្រាល​ផ្នែក​ខាងក្រោយ​។​

​ចំណែក​បើកបរ​ត្រាក់ទ័រ​ឈ្មោះ​គីម​សុគន្ធ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ប៉ា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​ត្រាក់ទ័រ​ម៉ាក​MTZ82R​ផលិត​នៅ​សភាព​សូ​វៀត​ក្បាល​ពណ៍​ខៀវ​សណ្តោងរ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​។​

​សមត្ថកិច្ច​បាន​អោយ​ដឺ​ង​ថា មុនពេល​កើតហេតុ​មាន​ត្រាក់ទ័រ​មួយគ្រឿង​ម៉ាក MTZ82R ផលិត​នៅ​សភាព​សូ​វៀត​ក្បាល​ពណ៍​ខៀវ​សណ្តោងរ​ម៉ក​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​បើកបរ​បើក​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ពេលមកដល់​ត្រង់​ចំនុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ខ្លិច CLICK ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត​បាន​បុក​ត្រាក់ទ័រ ពីក្រោយ​ចំ ចំហៀង​ខាងឆ្វេង​ខាងក្រោយ បណ្តាល​ដួល​ស្លាប់​តែម្តង ។​

​នគរបាល​បានបញ្ជាក់​ថា​ក​ឬ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ត្រា​ក់ទរ័​ពុំ​មាន​ភ្លើង​សញ្ញា​បំពាក់​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ខាងក្រោយ​។​ម៉ូតូ​ឡើងជេង​ត្រាក់ទរ័​ដោយ​ខ្វះ​ការប្រុងប្រយត្ន័​។ * សម្ភារៈ ទាំងសងខាង​កំលាំង​ជំនាញ​បាន​យក​មក​រក្សាទុក នៅ​អធិការ​រដ្ឋា​ន​នគរ​
​បាល​ស្រុក​រងចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

 

2015_09_30b (3) 2015_09_30b (4)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!