ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបង្ហាញផែនការវិនិយោគវិស័យកសិកម្ម អភិវិឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក រួមទាំងការអភិវឌ្ឍន៍រោងចក្រកាត់ដេរនៅខេត្តជាប់ព្រំដែនថៃ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបាននិយាយឲ្យដឹងថា ការប្រឈមនៅភូមិសាស្ត្រទឹកដីខេត្តបន្ទាយមានជ័យគឺថាមានទំនប់ទឹក ក៏ប៉ុន្តែត្រូវបានរាក់អស់ អាងចំនួន១១ មិនបានស្តារ គឺគ្រាន់តែមានគម្រោងការស្តារប្រឡាយប៉ុណ្ណោះ ហើយកន្លងមកប្រជាពលរដ្ឋក៏បានស្នើរសុំឲ្យមានការអភិវឌ្ឍន៍លើបញ្ហាគម្រោងជីកប្រឡាយមេទឹកឲ្យបានច្រើន ដើម្បីងាយស្រួលសម្រាប់ការស្តុបទឹកទុកស្រោចស្រង់លើដំណាំស្រូវ សម្រាប់សត្វពាហណៈ កត្តាចំបងនោះគឺការកង្វះទឹកនៅរដូវប្រាំង ចំណែកលោក ថោង ធីណា ប្រធានមន្ទីរពាណិជ្ជកម្មបានឲ្យដឹងដែរថា ការប្រកបអាជីវកម្មតាមព្រំដែនជាប់ច្រករបៀងមានច្រើន ពិសេសច្រកអន្តរជាតិប៉ោយប៉ែតអាចនាំទំនិញចូលមកបាន ប៉ុន្តែភាគច្រើនទំនិញទាំងនោះខ្លះខូចគុណភាព និងមានបញ្ហាសុវត្ថិភាព ៕