ខេត្តបន្ទាយមានជ័យ ៖ លោកនាយឧត្តមសរនីយ៍ គន់ គីម អគ្គមេបញ្ជាររងនាយសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទនិងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានផ្តល់ប្រាក់បេឡា មរណៈសង្គ្រោះដល់គ្រួសារសពសមាជិក ស អ ក ចំនួន ១៣២ នាក់ ក្នុងមួយនាក់ទទួលបាន៤លានរៀល ត្រូវធ្វើមិនឲ្យហួសពីរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះទេ។ កាលព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ។
ពិធីនេះមានការចូលរួមលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តលោក ឃួន វុទ្ធី ប្រធានមន្ទីរអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ប្រជាពលរដ្ឋ១៣០០នាក់បានចូលរួមផងដែរ ។ គ្រួសារសពនៃសមាជិកសមាគមន៍អតីតយុទ្ធជនចំនួនទទួលបានការបើកប្រាក់ឧបត្ថម្ភពីបេឡាសង្គ្រោះរបស់សមាគមន៍អតីតយុទ្ធជនធ្វើពិធីឧបត្ថម្ភនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជាបានចុះទៅប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ។
លោក គន់ គីម បាននិយាយបន្តទៀតថា អនុវត្តតាមអនុក្រឹត្យ ប្រកាស សារាវរណ៍ណែនាំក្រសួងបានកែសម្រួលប្រាក់បៀវត្សនៅតាមមូលដ្ឋានជូនជនពិការនិងនិវត្តជននិងជនបាត់បង់សមិត្តភាពការងារឲ្យបានតុល្យភាពគ្នា និងបានកែសម្រួលបន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែជូនជនពិការ និងវត្តជននិងជនបាត់បង់សមិត្តភាពការងារទៅតាមកំរិតចំនួន ៦ផ្សេងគ្នា ដែលក្នុងនោះប្រាក់របបប្រចាំខែ អប្បបរមាបានដំឡើងដល់៣សែនរៀល ត្រូវបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៥ នេះតទៅនិងប្រាក់បុណ្យចូលឆ្នាំថ្មីប្រណីជាតិ ជូនដល់ជនពិការ និងជនបាត់បង់សមិត្តភាពការងារផងដែរ ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បាននិយាយក្នុងពីធីកិច្ចប្រជុំថា អតីតយុទ្ធជនជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុឯករាជជាតិសង្គ្រោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ក្នុងការការពារជាតិនិងកសាងប្រទេសជាតិ ។
បានបញ្ជាក់ទៀតថា ប្រាក់បេឡាមរណៈសង្គ្រោះនៃសមាគមន៍អតីតយុទ្ធជនកម្ពុជាដែលត្រូវបើកជូននាពេលនេះគឺអនុវត្តតាមលក្ខន្តិកៈលេខ០០៤សអក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១០ការចុះបើកប្រាក់បេឡាមរណៈសង្គ្រោះនាពេលនេះត្រូវគេឃើញថា បានធ្វើឡើង ក្រោយពីមានការដាស់តឿនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសបិទមហាសន្និបាតទូទាំងប្រទេសលើកទី២របស់សមាគមន៍អតីតយុទ្ធជនកម្ពុជាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ដោយនៅក្នុងឱកាសនោះសម្ដេចបានបញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភនេះត្រូវធ្វើមិនឲ្យហួសពីរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះទេ។
លោក គន់ គីម បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះមាននិវត្តជនចំនួន១០០០នាក់ បានទទួលការឧបត្ថម្ភក្នុងម្នាក់បានចំនួន ៥ ម៉ឺនរៀល និងអង្ករ ១០ គីឡូក្រាមផងដែរ ៕