0

​កម្លាំង អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ឃាត់​មនុស្ស ៣ នាក់ និង​ដកហូត​ថ្នាំ្ញ​ញៀន ៥០ កញ្ចប់ និង​សម្ភារៈ​មួយចំនួន​

​កម្លាំង អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ឃាត់​មនុស្ស ៣ នាក់ និង​ដកហូត​ថ្នាំ្ញ​ញៀន ៥០ កញ្ចប់ និង​សម្ភារៈ​មួយចំនួន​

ខេត្ត​កណ្តាល  ៖ កម្លាំង អាវុធហត្ថ ស្រុក​កណ្តាលស្ទឹង បាន​ធ្វើ​ការបង្ក្រាប​ករណី​រក្សាទុក ជូ​ញ​ដូរ​គ្រឿងញៀន ( ម៉ា​ទឹកកក ) ដោយ​ខុសច្បាប់ ឃាត់​មនុស្ស ៣ នាក់ និង​ដកហូត​ថ្នាំ្ញ​ញៀន​៥០​កញ្ចប់​និង​សម្ភារៈ​មួយចំនួន​។
​ហេតុការណ៍​បង្ក្រាប​ធ្វើ​ឡង​កាល​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជន​សង្សយ័​ឈ្មោះ សឿន ស៊ីណា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​ប្រភពពី អ​ហ ស្រុក​កណ្តាលស្ទឹង​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​១​ឈ្មោះ សឿន ស៊ីណា (​ម្ចាស់ផ្ទះ​)​ទី​២​ឈ្មោះ ណែ​ម ណាត (​ប្រពន្ធ​)​និង​ទី​៣​ឈ្មោះ សោម វណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ព្រែក​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​
១.​គ្រឿងញៀន​ចំនួន ៥០ កញ្ចប់​
២.​សម្ភារ​: និង ឧបករណ៏ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​
៣.​កាំភ្លើង​ខ្យល់​ឆ្នៃ ចំនួន 01​ដើម​
៤.​ដាវ​សាមឺរ៉ៃ ចំនួន 01
៥.​ទូរ​សព្ទ័​ដៃ​ចំនួន 03​គ្រឿង​
៦.​ម៉ូតូ Honda chally 01​គ្រឿង​
​សមត្ថកិច្ច​បញ្ជាក់ថា​ពេល​កម្លាំង អ​ហ ស្រុក​កំពុង​ល្បាត​ក្នុង​ភូមិសាស្ត្រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក៏​ជួបប្រទះ​ឈ្មោះ សោម វណ្ណា មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ជិះ​ម៉ូតូ​ចេញពី​ផ្ទះ​ឈ្មោះ​សឿន សុីណា មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​កម្លាំង​យើង​តាម​ឃ្លាំ​មើល​ជា​យូរ​មក​ហើយ ពេលនោះ​កម្លាំង​យើង​ឃាត់​ឈ្មោះ សោម វណ្ណា​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ខ្លួន​រក​ឃើញ​គ្រឿងញៀន 01​កញ្ចប់ ។ តាម​ចម្លើយ​សារភាព​និង​ពិនិត្យឃើញថា​ឈ្មោះ សឿន សុីណា កំពុង​ចែកចាយ ទើប​មន្ទីរ​ជំនាញ​ខេត្ត​សុំ​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជន​ខាងលើ (​ដោយ​អោយ​ឈ្មោះ សោម វណ្ណា ជា​អ្នកចង្អុល បង្ហាញ​)​រកឃើញ គ្រឿងញៀន​ចំនួន 49​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​
​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅ​មន្ទីរ​ជំនាញ អ​ហ ខេត្ត ដើម្បី​ចាត់ការ​បន្តរ​នីតិវិធី ៕

 

2015_09_30b (1) 2015_09_30b (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!