0

​បុរស​ចំណាស់​ម្នាក់​ទៅ​មើល​ចំការ​ត្រូវ​ពស់​ចឹក​ចំ​ជើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្លាប់​តាម​ផ្លូវ​

​បុរស​ចំណាស់​ម្នាក់​ទៅ​មើល​ចំការ​ត្រូវ​ពស់​ចឹក​ចំ​ជើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្លាប់​តាម​ផ្លូវ​

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​ទៅ​មើល​ចំការ​ត្រូវ​ពស់​ចឹក​ចំ​ជើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្លាប់​តាម​ផ្លូវ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សាញ់ សារី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ទុំ ម៉ាប់ អាយុ​៥០​ឆ្នាំ​មាន​កូនស្រី​ចំនួន​៤​នាក់​ក្នុង​បន្ទុក រស់នៅ​ក្នុង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មុនពេល​កើតហេតុ​នៅ​ម៉ោង​២​រសៀល​នោះ​ជនរងគ្រោះ​បាន​នាំ​ក្មួយ​ស្រី​ឈ្មោះ ឌិ​ត កញ្ញា អាយុ​១៣​ឆ្នាំ​ទៅ​មើល​ចំការ​ដំឡូង​នៅ​កន្លែងកើតហេតុ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​ក្មួយ​ជួយ បន្ទាប់ពី​ត្រូវ​បាន​ពស់​ចឹក ហើយ​ក្រោយមក​ទៀត​ក៏​រត់​ទៅ​មុខ​អោយ​ក្មួយ​ស្រី​ជួយ​ក៏​ដួល​នៅ​ក្នុង​ចំការ​ដំឡូង​របស់ខ្លួន​តែម្តង​។

​ពេល​នោះ​ក្មួយ​ស្រី​រូប​នោះ​ក៏​ស្រែក​ឲ្យ​អ្នកនៅ​ជិតចំ​ការជួយ ខណៈពេល​នោះ​ក៏​មាន​គោយន្ត​អ្នក​ជិត​ចំការ​នោះ​មក​ដល់​ហើយ​ក៏​បាន​លើក​ជនរងគ្រោះ​ដាក់​លើ​គោយន្ត​ដឹក​សំដៅ​មក​ផ្ទះ ប៉ុន្តែ​ពេទ្យ​បាន​និយាយប្រាប់​ក្រុម​គ្រួសារ​ថា​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​បាត់ទៅហើយ​គឺ​ស្លាប់​ពេល​ដឹក​យក​មក​តាមផ្លូវ​មក​ម្លេះ ហើយ​បន្ទាប់​មក​សព​ក៏​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​មក​ផ្ទះ​វិញ​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅលើ​ខ្លួន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ពិនិត្យឃើញ​មាន​ស្លាកស្នាម​ខ្មៅ​ជាំ​នៅ​ជើង​ខាងឆ្វេង​ក្រោម​ភ្នែកគោ​ហើយក៏​សន្មត់​ថា​សព​នេះ​ពិតជា​ត្រូវព​ស់​ចឹក​ពិតប្រាកដ​មែន ៕

 

 

01

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!