0

​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​ប្រើពាក្យ ថា “​ជំទាវ​អត់​ក្រិត​” និង​ចុះ​ផ្សាយ​រឿង​បំផ្លាញ​ដំឡូង​មី​៥០​ហិកតា​របស់ខ្លួន​

​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​ប្រើពាក្យ ថា “​ជំទាវ​អត់​ក្រិត​” និង​ចុះ​ផ្សាយ​រឿង​បំផ្លាញ​ដំឡូង​មី​៥០​ហិកតា​របស់ខ្លួន​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ចូល​ទៅ​សាលាដំបូង​ខេត្ត កាលពី​វេលា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅនេះ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​ឧកញ៉ា​សេង ឈុន​ឡេង ដែល​ប្តឹង​ពី​បទ​ព្រហ្មទណ្ឌ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» កាលពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ដោយ​លោក​បាន​សរសេរ​ប្រើ​ពាក់​ថា​“​ជំទាវ​អត់​ក្រិត​”​និង​ចុះ​ផ្សាយ​ក្នុង​កាសែត​រឿង​បញ្ជា​មេការ​នាំគ្នា​យក​ត្រាក់ទ័រ​ទៅ​បំផ្លាញ​ដំណាំ​ដំឡូង​មី​របស់ខ្លួន​លុះ​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​ចេញ​ដីកា​កោះហៅ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ កន្លងមកនេះ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បុរស​ខាងលើ​មាន ឈ្មោះ​សំ គូ​លីន អាយុ​៤២​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ ដែល​ពុំ​សូវ​ល្បីឈ្មោះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​ចំណែក​ភាគី​ដើមបណ្តឹង​មាន  ឈ្មោះ សេង ឈុន​ឡេង អាយុ​ជាង​៦០​ឆ្នាំ មាន​ងារ​ជា​ឧកញ៉ា មាន​ប្រពន្ធ ឈ្មោះ ឡេង សុភ័ណ្ឌ អាយុ​៤០​ឆ្នាំ​ជាង រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​សំ គូ​លីន ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ បានឱ្យដឹងថា ខណៈ​ចូល​ទៅ​ដល់​សាលាដំបូង​ខេត្ត​ភ្លាម លោក ជា វ៉ាន់​រ៉​ន ក្រឡា​បញ្ជា​របស់​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក ឧកញ៉ា សេង ឈុន​ឡេង​ប្តឹង​លោក​ពី​បទ​បរិហារកេរ្ត៍ជា​សាធារ​ណៈ គឺ​ដោយសារតែ​លោក​បាន​ចុះផ្សាយ​នៅ​ក្នុង​ទំព័​រការ​សែត​របស់ខ្លួន ដោយ​និយាយថា​“​ជំទាវ​អត់​ក្រិត​” និង​ចុះ​ផ្សាយ​ពី​សកម្មភាព​ដែល​ឈ្មោះ ភិន សុវណ្ណ ហៅ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ម៉ៅ សា​វី ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ចាប វ៉ិត អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ចាន់ នី ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ឈ្មោះ ដួង និង ឈ្មោះ ឌឿ​ន ភេទ​ប្រុស ទាំងអស់គ្នា​ជា​មេការ​របស់​ឧកញ៉ា​បាននាំគ្នា​ទៅ​បំផ្លាញ​ដំណាំ​ដំឡូង​មី​របស់លោក​ចំនួន​៥០​ហិកតា នៅក្នុង​ចម្ការ​មួយកន្លែង ស្ថិតនៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ ។​

​លោក គូ​លីន បាន​បន្តទៀតថា មូលហេតុ​ដែល​លោក​សរសេរ​ថា​ជំទាវ​អត់​ក្រិត ដោយសារ​តែ​ខណៈ​លោក​សួរ​ទៅ​មេការ​ខាងលើ​ថា តើ​នរណា​បញ្ជា​ឱ្យ​នាំគ្នា​មក​បំផ្លាញ​ដំណាំ​របស់​លោក​បែប​នេះ ហើយ​ពេលនោះ​ពួកគេ​ឆ្លើយ​ឡើង​ថា គឺ​ជំទាវ​ជា​អ្នកបញ្ជា តែ​ពួកគេ​បាន​លាក់​មិន​ព្រម​ប្រាប់​ឈ្មោះ និង​ទីលំនៅ​របស់​ជំទាវ​នោះ​ទេ រួច​លោក​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ធ្វើ​កំណត់ហេតុ ។ ក្រោយមក​លោក​ក៏​ត្រឡប់ទៅផ្ទះ​វិញ ហើយ ក្នុងនាម​ខ្លួន​ជា​អ្នកសារព័ត៌មាន​ក៏បាន​ចុះផ្សាយ​ថា​”​ជំទាវ​អត់​ក្រិត​”​តែម្តង​។ ពេលនោះ​មាន​អ្នក​សារព័ត៌​ផ្សេងៗ ទៀត​ជាច្រើន​បាន​រួម​ដំណើរ​ជាមួយ​លោក​ទៅ​ថត​ផ្តិត​យក​រូបភាព និង ចុះផ្សាយ​ពី​សកម្មភាព​ទាំងនោះ​រៀងៗ​ខ្លួន ។

​លោក លីន បញ្ជាក់ទៀតថា លោក​ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាខេត្ត​ប៉ៃលិន អស់​រយៈ ពេល​ជា​យូរថ្ងៃ​ខែ​មក​ហើយ ហើយ​ខាង​លោក​ឧក ញ៉ា សេង ឈុន​ឡេង មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ នោះទេ ដោយ​ប្រើ​តែ​មេការ​ពីរ​នាក់ ទី​១. ឈ្មោះ ភិន សុវណ្ណ និង ទី​២. ឈ្មោះ ម៉ៅ សា​វី មក​ដោះស្រាយ​ប៉ុណ្ណោះ ខណៈ​សាលាខេត្ត​ហៅ​ជា​ច្រើនលើក​ច្រើនសារ ហើយ​លោក​ក៏​អត់​សុខចិត្ត​ទើប​ចុះ​ផ្សាយ​បន្ត​បន្ទាប់ នៅលើ​គេហទំព័រ​កាសែត​ឆន្ទៈ​ខ្មែរ និង​កម្ពុជា​អភិវឌ្ឍន៍​ផងដែរ ។

​លុះ​ក្រោយមក ស្រាប់តែ​មាន​ដីកា​ចេញពី​តុលាការ​កាល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កោះហៅ​លោក​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០ ១៥ កន្លងទៅនេះ ហើយ​លោក​ក៏​បាន​រៀបចំ​ឯកសា​រពាក់​ព័​ន្ធចូល​បំភ្លឺ​តាម​ការកំនត់ផងដែ​រ ។

​ក្រោយ​ពី​ក្រឡាបញ្ជី លោក ជា វ៉ាន់​រ៉​ន សួរនាំ​រួច​មក លោក​ក៏​បាន​ស្នើសុំ​ឱ្យ​លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត ជួយ​រក​យុត្តិធម៌​ដល់​រូបលោក​ដែល​ជា​ម្ចាស់​ចម្ការ​រងគ្រោះ​ផងដែរ ហើយ​លោក​ជឿជាក់ថា ច្បាប់​យុត្តិធម៌​នឹង​មិន​កាន់ជើង​ខាង​ណា​ម្នាក់​នោះ​ឡើយ ។

​ការ​សរសេរថា ជំទាវ​អត់​ក្រិត​មាន​ទោសទណ្ឌ​ត្រូ វ​បង់លុយ ចំណែក​ដំឡូង​មី​របស់​លោក​ដែល​ត្រូវ​លោក​ឧកញ៉ា​បំផ្លាញ​ក៏ត្រូវ​បង់លុយ​ដូចគ្នា​ដែរ ។
​ទោះបី​យ៉ាងណា​ក៏​ដោយ​បន្ទាប់ពី​សួរនាំ​អស់​រយៈពេល​២​ម៉ោង​រួចមក​ខាង​ក្រឡាបញ្ជី​បាន​កត់ត្រា​រួ ច​ក៏​ឱ្យ​លោក​ត្រឡប់ទៅផ្ទះ​វិញ លោក​ចាំ​មើល​ថា​តើ​ខាង​ច្បាប់​ចាត់ការ​យ៉ាងណា​ចំពោះ​រឿងនេះ ? ៕
​រតនៈ​

 

2015_09_22b (2) 2015_09_22c (1) 2015_09_22c (2) 2015_09_22d (1) 2015_09_22d (2) 2015_09_22b (1)

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!