បាត់ដំបង ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងខ្យល់វាយបក់នៅក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៥។
នគរបាលខេត្តបានអោយដឹងថា កាលពីម៉ោង ៩ យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ មានភ្លៀងមួយមេលាយផ្គររន្ទះ ខ្យល់វាយបក់មកលើក្រុងបាត់ដំបង បង្កអោយខូចខាតផ្ទះមួយចំនួន ដើមឈើ និងបង្គោលភ្លើងមួយចំនួនបាក់ដួលតាមដងផ្លូវ និងមនុស្ស៣នាក់រងរបួសធ្ងន់ផងដែរ។
ការខូចខាតដំបូលសាលារៀនបឋមសិក្សាវត្តលៀប១ខ្នង៣បន្ទប់នៅភូមិវត្តលៀបសង្កាត់ចំការសំរោង ។ ប៉ើងដំបូលផ្ទះ២០ខ្នងខូចទាំងស្រុង១ខ្នងនៅភូមិចំការសំរោង១សង្កាត់ចំការសំរោង។រីឯនៅភូមិដាក់សសរសង្កាត់អូរម៉ាល់ប៉ើងដំបូលផ្ទះ៧ខ្នងនិង២ខ្នងខូខាតទាំងស្រុងនិងបង្កអោយមនុស្ស៣នាក់រងរបួសធ្ងន់ដោយសារផ្ទះសង្កត់លើព្រមទាំងសាលាមត្តេយ្យ១ខ្នងប៉ើងដំបូលទាំងអស់ ។
ក្រុមគ្រួសសារងរបួសមានឈ្មោះរ៉មរ៉េតអាយុ៥១ឆ្នាំ(ប្តី) ឈ្មោះ កើត ច្រឹប អាយុ៤៧ឆ្នាំមានផ្ទៃពោះ៦ខែ ជាប្រពន្ធនិងឈ្មោះរ៉េតឡាឡាភេទស្រីអាយុ២ឆ្នាំ ។ ចំណែកមួយចំនួនទៀត ដូចជា សង្កាត់វត្តគ សង្កាត់ស្វាយប៉ោនិងសង្កាត់រតនៈប៉ើងដំបូង និងដើមឈើបង្គោលភ្លើងមួយចំនួនបានដួលរលំបណ្តាលអោយដាច់ចរន្តអគ្គីសនីទាំងយប់ មិនបង្កអោយមនុស្សគ្រោះថ្នាក់ឡើយ ៕