0

​សម្តេច​ក្រឡាហោម ស ខេង ដាក់​វិធានការ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់​ដើម្បី​រក​ចំណូល​ពន្ធ​ចូល​រដ្ឋ​

​សម្តេច​ក្រឡាហោម ស ខេង ដាក់​វិធានការ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់​ដើម្បី​រក​ចំណូល​ពន្ធ​ចូល​រដ្ឋ​

ខេត្ត​បន្ទាយមានជ័យ​៖ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បានដាក់​បញ្ជា កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​២០១៥​ឲ្យ​ខេត្ត​ជាប់​ជាយដែន​ទាំង​ខាងកើត​និង​ខាងលិច​នៃ​ប្រទេស​ត្រូវ​លប់បំបាត់​ច្រករបៀង​ខុសច្បាប់​    ​ទប់ស្កាត់​ទំនិញគេចពន្ធ និង​បទល្មើស​ឆ្លងដែន ពលករ​ចំណាកស្រុក​ខុសច្បាប់​។​

​ជាក់ស្តែង ច្រក​ដែល​កម្លាំង​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញ​ទាំង​យប់​និង​ថ្ងៃនោះ មាន​ដូចជា​តំបន់​ដែល​គ្រប់គ្រង ដោយ​លោក​វរៈសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​ជា​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ៥១៥ បាន​លួច​បើក​ច្រករបៀង​ដោយ​ខុសច្បាប់​មិនតិច​ជាង​១០​កន្លែង ដែល​គ្រប់គ្រង​លួច​នាំ​ទំនិញ​គេច​ពន្ធ​ចូល​ទាំងយប់​និង​ថ្ងៃ​ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ និង​កើតមាន​បទល្មើស​ឆ្លងដែន​ទៀតផង​។​ក្រោយ​ពេល​លួច​បើក​ច្រករបៀង​ខុសច្បាប់​នោះ​លោក​វរៈសេនីយ៍ឯក ឃួន ជឿន បាន​លួច​បង្ហើប​ថា គាត់​ចំណាយ​ថវិកា​ច្រើន​គួរសម​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បិតបាំង​ការលួចបើក​ច្រករបៀង​ដោយ​ខុសច្បាប់​នោះ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​ធ្លាប់បាន​ប្រាប់ថា ខេត្ត​បន្ទាយមានជ័យ​មាន​ច្រករបៀង​ខុសច្បាប់​ប្រមាណ​ជាង​៦០​កន្លែង ដោយ​មាន​ការណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដាក់​វិធានការ​លុបបំបាត់ឲ្យអ​ស់​នូវ​ច្រករបៀង​ដោយ​ខុសច្បាប់ ដើម្បី​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ និង​បទល្មើស​ឆ្លងដែន ពលករ​ចំណាកស្រុក​ជាដើម ៕

 

2015_09_17a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!