0

ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​តេជោ ហ៊ុន សែន ស្តី​អំពី​បញ្ហា​ព្រំដែន​

ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​តេជោ ហ៊ុន សែន ស្តី​អំពី​បញ្ហា​ព្រំដែន​

ខេត្ត​បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ញត្តិ​គាំទ្រ​ដល់​សេចក្តីថ្លែងការណ៍ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តី​អំពី​បញ្ហា​ផែនទី និង​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៥​។​

​ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ បាន​ចាត់ទុកថា សេចក្តីថ្លែងការណ៍​ជា​វីដេអូ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​សច្ចភាព​និង​ភាពត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ ប្រទេស​វៀតណាម ដោយ​ធានា​ការពារ​ឱ្យបាន នូវ​បូរណភាព​ទឹកដី ហើយ​ថា ជា​ការបង្ហាញ​ឱ្យឃើញ អំពី​ល្បិចកល​នយោបាយ របស់​មជ្ឈដ្ឋាន​អគតិ​មួយចំនួន ដែល​នៅតែ​បន្ត​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​ជា​មិន​យល់​អំពី​កិច្ចខិតខំ​ប្រែង​ប្រែ​ង របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​ការពារ​ទឹកដី បើទោះបីជា​ផែនទី​មកពី​អង្គការសហប្រជាជាតិ ផែនទី​បារាំង ពេល​ផ្ទៀតផ្ទាត់​រួច​ឃើញ​ថា​ដូចគ្នានឹង ផែនទី​រាជរដ្ឋាភិបាល​ក៏ដោយ ៕

 

20150820-Map-UN-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!