0

បើក​វត្ត​តម្រង់​ទិស​ថ្នាក់​ខេត្ត​ស្តីពី​ការ​អ​វឌ្ឍន៍​ស្ថាប័ន​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

បន្ទាយមានជ័យ ៖ លោក គោ​ស៊ុំ  សារឿ​ត អភិ​បា​លេ​ខត្តបន្ទាយមានជ័យ អ​ញើញ​ចូលរួម បើក​វត្ត​តម្រង់​ទិស​ថ្នាក់​ខេត្ត​ស្តីពី​ការ​អ​វឌ្ឍន៍​ស្ថាប័ន​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​១៦  ខែ​កញ្ញា   ឆ្នាំ​២០១៥​ផែនការ​អនុវត្ត​រយៈ​ពេល​៣​ឆ្នាំ​ដំ​កាល​ទី​២  ផ​អ​៣​ទី​២  នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ អភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការ រៀបចំ​ស្ថាប័ន្ត  ប្រព័ន្ធ និតិ​វិធី​នានា នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ មាន​សិក្ខាកាម​មក​ពី​បណ្តាល​ក្រុង​ស្រុក ចូល​មាន​ចំនួន​១១០​នាក់​។​

​ផ្អែក​តាម​សេក្តីសម្រេច​រួម​ឆ្នាំ​២០១៥   រវាង  គជ​អប  និង​រដ្ឋបាល​ខេត្ត  និង​រៀបចំ​វគ្គ​បណ្តុះ បណ្តាល ជំនាញ​បច្ទេកទេស​ស្តីពី​ការអ​ភិ​វឌ្ឍន៍​ស្ថាប័ន​រដ្ឋបា​ល​ថ្នាក់ក្រោម​ជាតិ ដល់​ក្រុម​បច្ចេកទេស​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​មណ្ឌល​អភិវឌ្ឍន៍ធនធា​ន​មនុស្ស​ថ្នាក់​ខេត្ត  ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង សមត្ថភាព​ជំនាញ បច្ចេកទេស​ដល់​ពួកគេ​ដែល​បន្ទាប់មក​នឹង​ត្រូវ​រៀបចំ​វគ្គ​តម្រង់ទិស  និង​ចុះ​ប្រមូល​ទិន្នន័យ​ប៉ាន់ប្រមាណ  អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន និង​រៀបចំ​ផែនការ​អន្តរាគមន៍​អភិវឌ្ឍន៍​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​រដ្ឋបាល​សាលាខេត្ត  និង​ក្រុង​ស្រុក រយៈពេល​៣​ឆ្នាំ​សម្រាប់​២០១៦  ២០១៨​។​

​សិក្ខាកាម​មាន​ការយល់​ដឹង​កើនឡើង​អំពី​ទស្សនទាន​សំខាន់ៗ នៃ​ការ​អ​ភ​វឌ្ឍន៍​សមត្ថភាព  និង​ការអភិវឌ្ឍន៍​ស្ថាប័ន​រួម​មាន​សមាសធាតុ​នៃ​ការអភិវឌ្ឍន៍​ស្ថាបន័  ជំហាន​នានា​នៃ​ការអភិវឌ្ឍន៍​ស្ថាប័ន គោល​វិធី សម្រាប់​ការអភិវឌ្ឍន៍​ស្ថាបន័​និង​ការដាក់បញ្ចូល​បរិយាប័​ន ដើម្បី​លើកកម្ពស់​គុណភាព​វិជ្ជ​ជិវៈ​ការងា​ររបស់​ពួ​គាត់​ក្នុង​ការផ្តល់​សេវា​អភិវឌ្ឍន៍​សមត្ថភាព​ដល់​ក្រុម​គោលដៅ ៕

 

2015_09_16rt2 (1) 2015_09_16rt2 (2) 2015_09_16rt2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!