0

​បុរស ២ នាក់​នាំ​កម្មករ​ឆ្លងដែន​ពី​ថៃ​មក​ខ្មែរ វាយ​សំឡុត​ទា​ប្រាក់ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​បុរស ២ នាក់​នាំ​កម្មករ​ឆ្លងដែន​ពី​ថៃ​មក​ខ្មែរ វាយ​សំឡុត​ទា​ប្រាក់ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

ខេត្ត​បន្ទាយមានជ័យ ៖ បុរស​២​នាក់​នាំ​កម្មករ​ម្នាក់​ឆ្លងដែន​ពី​ថៃ​មក​ខ្មែរ វាយ​សំឡុត​ទា​ប្រាក់​លើសពី​ថ្លៃឈ្នួល ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាល​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​ពី​អាវុធហត្ថ​ខេត្ត​បាន​អោយដឹងថា យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ញ៉ាញ់ ល័ក្ដ  ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីល​នៅ ភូមិ  ព្រា​វ ឃុំ អូរ​បី​ជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ប្តឹង​ទៅ​ទីបញ្ជាការ​មូលដ្ឋាន អ  ហ ក្រុង​ប៉ោយប៉ែត​ពីបទ គំរាម​ទារ​ប្រាក់​និង​ប្រើ​ហិង្សា ។​

​លោក វរៈសេនីយ៍ត្រី ជា  ដា មេបញ្ជាការ​មូលដ្ឋាន អ  ហ ក្រុង​ប៉ោយប៉ែត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​។​
១-​ឈ្មោះ សាម សុ​ចាន់ ហៅ​ម៉ក់ ភេទ​ប្រុស អាយុ  ២១​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ សោម ឃុំ ព្រឹក្ស ស្រុក គី​រី​វង្ស ខេត្ត តាកែវ បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​បន្ទប់​ជួល​ក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។​
២-​ឈ្មោះ អ៊ុនៗ ពី​សី ហៅ នី​ត ភេទ ប្រុស អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ដំបង​ដែក ឃុំ កោះ​រការ ស្រុក​កំពុងសៀម ខេត្ត​កំពុងចាម បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​បន្ទប់​ជួល​ក្នុងភូមិ​ប៉ោយប៉ែត​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​រួច​នាំ​មក​កាន់​មូលដ្ឋាន​មូលដ្ឋាន អ ហ ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​

​ក្រោយពី​ធ្វើការ​សា​សួរ​របស់​សមត្ថកិច្ច​រួច​មក ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ជូន​ជនរងគ្រោះ​ចេញពី​ផ្សារ​ឡុងកឿ​ប្រទេស​ថៃ មក​ខ្មែរ​ពិតប្រាកដ​មែន ដោយ​យក​ថ្លៃ​ជូន​ម្នាក់​៣០០​បាត ពេល​មកដល់​ដី​ខ្មែរ ពួកគេ​បាន​នាំគ្នា​សំឡុត​ជនរងគ្រោះ​យក​ម្នាក់​៤០០​បាត​បន្ថែមទៀត ពេលនោះ​ជនរងគ្រោះ​មិន​មាន​ប្រាក់​អោយ ពួកគេ​បាន​នាំគ្នា​វាយ​ទៅលើ​ជន​រងគ្រោះ​ថែម​ទាំង​យក​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​ទៀត​ផង ៕

 

2015_09_15b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!