0

​ស្តើង សុផល មេ​ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត លោក អ៊ុំ សុផល អធិការ មិន​ហ៊ាន​បង្ក្រាប​

​ស្តើង សុផល មេ​ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត លោក អ៊ុំ សុផល អធិការ មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​បន្ទាយមានជ័យ ៖ ឈ្មោះ ស្តើង សុផល មេ​ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត នាំអោយ​ប្រជាពលរដ្ឋ​ធ្លាក់ចុះ​ផ្នែក​ជីវភាព​កាន់តែ​ក្រីក្រ​ទៅ ដោយ​ល្បែង​នេះ ចេញ​មួយ​ថ្ងៃ ២ លើក អ្នក​ចាក់​មិនសូវ​ត្រូវ លោក អ៊ុំ សុផល អធិការ​មិន​ហ៊ាន​បង្ក្រាប ប្រហែល​ទទួល​ផលប្រយោជន៍​ពី​មេ​ឆ្នោត​បាន​ច្រើន​គួរសម ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ថា ទីតាំង​ផ្ទះ​លក់​ឆ្នោត​របស់លោក ស្តើង សុផល ជា​មេ​ឆ្នោត​ធំ ស្ថិតនៅ​ភូមិ​បា​លិលេ​យ្យ ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉េត ខេត្ត​បន្ទាយមានជ័យ ។ អ្នកលក់​ឆ្នោត​ជាច្រើន​បាន​ប្រមូល​កា​តុង​ឡើង អោយឈ្មោះ ស្តើង សុផល ដើម្បី​យក​ក្បាល​កាក់​(​ស៊ីកំ​ម្យ៉ុង​) ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ល្បែង​ឆ្នោត​នេះ​អ្នក​ចាក់​មិនដែល​ធ្វើ​មាន​បានទេ មានតែ​មេ ទើប​អាច​សង់ផ្ទះ​វីឡា​បាន អាណិត​កម្មករ​មួយ​ចំនួន​ប្រឹង​ទៅ​ធ្វើការ​បាន​ព្រឹក​ខ្វះ​ល្ងាច ពេល​ដល់​រសៀល នាំគ្នា​ទៅ​ចាក់​ឆ្នោត ចាញ់​អស់ ប្រពន្ធ​កូន​រក​អ្វី​ហូប​មិន​បាន​ទេ ដូច្នេះ​ល្បែង​ឆ្នោត​នេះ នាំអោយ​ប្រជាពលរដ្ឋ​ចេះ​តែ​ក្រ​ទៅៗ អ្នកខ្លះ​ចាក់​ជំពាក់​គេ​ធ្វើ​ការងារ​សង​គេ​វិញ មិន​គ្រប់ រត់ចោលស្រុក​ពី​កន្លែង​១​ទៅ​កន្លែង​១​ដូច​ជន​ព​នា​ចរណ៍ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​ព័ត៌មាន ហើយ​រូប​លោក​សន្យាថា នឹង​ចុះ​ហាមឃាត់​និង​បង្ក្រាប​ទីតាំង​ខាងលើនេះ ប៉ុន្តែ​អ្នកយកព័ត៌មាន​យើង​រង់ចាំ រហូត​ជា​ច្រើន​ម៉ោង មិន​ឃើញ​កម្លាំង​ប៉ូលីស​ណា​ម្នាក់​ចុះ​ទៅដល់​ផ្ទះ​កន្លែង​លក់​ឆ្នោត​ឡើយ ដោយ​សង្ស័យ​ថា លោក អ៊ុំ សុផល អធិការ​មិន​ហ៊ាន​បង្ក្រាប ប្រហែល​ទទួល​ផលប្រយោជន៍​ពី​ឈ្មោះ ស្តើង សុផល មេ​ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ​ហើយ​៕

 

2015_09_15a (2) 2015_09_15a (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!