0

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ​រង​ការរិះគន់​យកប្រាក់​ពី​ឈ្មួយ​កាយ​ដី​លក់​

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ​រង​ការរិះគន់​យកប្រាក់​ពី​ឈ្មួយ​កាយ​ដី​លក់​

​ខេត្ត​បន្ទាយមានជ័យ ៖ ការជីក​កាយ​ដី​ដឹក​លក់​ជា​ច្រើន​កន្លែង មិន​មាន​ការចុះពិនិត្យ ដោយ​សង្ស័យ​ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ យក​ប្រាក់​ពី​ឈ្មួយ​កាយ​ដី​លក់​ទាំងនោះ ព្រោះ​រណ្តៅ​ដី​ខ្លះ​វា​ធំ វា​ជ្រៅ​ហួស​ពី​ការ​ស្មាន នៅ​តំបន់​ចាក់សំរាម​ភូមិ​កង​វ៉ា​ថ្មី សង្កាត់​កំពុងស្វាយ ក្រុង​សិរី​សោភ័ណ្ឌ  តាម​ការ​អោយ​ដឹង​កាល​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១៥​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានអោយដឹងថា រណ្តៅ​ដី​នៅ​ចំណុច​ភូមិ​ខាងលើ​មាន​ក្រុមហ៊ុន​ឈ្មោះ លីន ក្រុមហ៊ុន​លោក ភ្ល​ន់ ណា​រ៉ា ក្រុមហ៊ុន​លោក តួ ធា​នទឺ កាយ​រណ្តៅ​ដី​ជម្រៅ​លើសពី​៥​ម៉ែត្រ ជា​ការព្រួយបារម្ភ​ពេល​ពួក​គាត់​ឬ​ក្មេងៗ​ទៅ​ឃ្វាលគោ​ឬ​ដើរ​ទៅ​ចំការ​ធ្លាក់​ស្លាប់​ ខ្លាច​ពេល​មានទឹក​ភ្លៀង​ធ្លាក់​ខ្លាំង ហូរ​គួច​ផ្ទះ​ធា្លក់ចូល​រណ្តៅ​ទាំងនោះក៏​ថា​បាន ។

​ការដឹកជញ្ជូន​ធ្ងន់​ធ្វើអោយ​ខូចខាត​ផ្លូវ មិន​គ្រប ធ្លាក់​ហុយ​តាមផ្លូវ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​។​

​ប្រភពពី​អ្នកធ្វើអាជីវកម្ម​កាយ​ដី​ដូចគ្នា​បាន​អោយដឹងថា​ក្រុមហ៊ុន​មួយចំនួន​មិន​បាន​បំពេញ​តាម​បែបបទ​រដ្ឋ​គឺ​និយាយ​ជាមួយ​ប្រធាន​មន្ទីរ​ដោយ​ផ្ទាល់មាត់ ជូន​ប្រាក់​ខាង​ក្រៅ​ផ្លូវការ​បាត់​ចំណូល​រដ្ឋ ។ ក្រុមហ៊ុនខ្លេះ​ចូល​កាយ​ដី​នៅទី​ណា​មិន​មាន​សមត្ថ​កិច្ច​ជំនាញ​ចុះ​ពិនិត្យ ហើយ​ខ្លះ​ទៀត គ្រាន់​តែ​ដាក់​ពាក្យសុំ ខាង​មន្ទីរ​មិន​ទាន់​ចុះ​ពិនិត្យ ឬ​អនុញាត​ផង​នាំគ្នា​ចូកាយ​គាស់​រហូតអស់ ទើប​ច្បាប់​មក​តាម​ក្រោយ​ក៏មាន ។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​ជា​មួយ​លោក សុខ វឌ្ឍនា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ តាម​ទូរស័ព្ទ​លោក​ថា​គាត់​ជាប់រវល់​ប្រជុំ ៕

 

rundaodei_banteaymeanchey

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!