0

​ប្រជាពលរដ្ឋ​ភូមិ​ដូង​ឃាត់​រថយន្ត​មន្ទីរ​សារ​ធា​រណ​ការណ៍​មិន​អោយ​ចូល​ដឹក​ដី​ភ្នំ​ព្រោះ​បង្ក​អោយ​ខូចខាត​ផ្លូវ​និង​ប៉ះពាល់​សុខភាព​

​ប្រជាពលរដ្ឋ​ភូមិ​ដូង​ឃាត់​រថយន្ត​មន្ទីរ​សារ​ធា​រណ​ការណ៍​មិន​អោយ​ចូល​ដឹក​ដី​ភ្នំ​ព្រោះ​បង្ក​អោយ​ខូចខាត​ផ្លូវ​និង​ប៉ះពាល់​សុខភាព​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ភូមិ​ដូង​ឃុំ​ឈើ​ទាល​ស្រុក​បាណន់ បានដាក់​កុងត្រូល​និង​ដុំថ្ម តាមផ្លូវ​រារាំង​ឃាត់​រថយន្ត​មន្ទីរ​សារ​ធា​រណ​ការណ៍ មិន​អោយ​ចូល​ដឹក​ដី​ភ្នំ ព្រោះ​រថយន្ត​ទាំង​នេះ បង្ក​អោយ​ខូចខាត​ផ្លូវ​និង​ហុយ​ប៉ះពាល់​សុខភាព​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៥ រហូតដល់​ម៉ោង ១ ទើប​ចប់ ។​

​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូល​មក​កាយ​ភ្នំ​ទទឹង ភ្នំ​ក្តារ​និង​ភ្នំ​ដីស​ភូមិ​ដូង​ឃុំ​ឈើទាល ស្រុក​បាណន់ ដោយ​រថយន្ត​ដឹក​ដី​ទាំងនោះ បង្ក​អោយ​ខូច​ផ្លូវ បែក​លូ​បណ្តាល​អោយ​ស្ទះ​ទឹក​ហូរ​ចេញពី​ស្រែ​មិនបាន ហើយ​ស្រូវ​ឈ្លក់ទឹក​ងាប់​ខូច​អស់ មិនតែប៉ុណ្ណោះ បង្ការ​ហុយ​បណ្តាល​ឲ្យ ប៉ះពាល់​សុខភាព ម្យ៉ាងវិញទៀត អ្នកបើករថយន្ត​មួយចំនួន បើក​លឿន​ហួសហេតុ ។ ចំណែក​មេភូមិ និង​អាជ្ញាធរ​ស្រុក ប្រហែលជា​បាន​សំណែន​ពី​ពួក​ដឹក​ដី​ទាំងនេះ ទើប​មិន​ព្រម​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ។​

​លោក ហ៊​យ ប៉ិច មេ​ភូមិ​ដូង​បានអោយដឹងថា លោក​មិន​បាន​ទទួល​អ្វី​ពី​ក្រុមហ៊ុន​ដឹក​ដី​ទេ ពេល​ស្នើរ​ទៅ​ស្រុក​អស់លោក​មន្ត្រី​ទាំងនោះ​គាត់​ថា ចាំ​ដោះស្រាយ​រហូត ហើយ​នៅ​ព្រឹក​នេះ គឺ​ប្រជាពលរដ្ឋ​គាត់​បញ្ជេញ​កំហឹង​ដោយ​ខ្លួនឯង​ទេ ព្រោះ​ផ្លូវ​ទាំងនោះ ជា​កម្លាំង​ញើស​ឈាម​ពួកគាត់​កសាង ដូច្នេះ​គាត់​សំណូមពរ​អ្វី គឺ​ខាង​មន្ទីរ​សារ​ធា​រណ​ការណ៍ ឬ​ក្រុមហ៊ុន​ជា​អ្នកចូលរួម​ដោះស្រាយ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ចាន់ សំបូរ អនុប្រធាន​មន្ទីរ​សារ​ធា​រណ​ការណ៍​ផ្នែក​កសាង​ផ្ឡូវ​ស្ពាន​បាន​អោយដឹងថា រូប​លោក​មាន​គម្រោង​ក​សាង​ជួសជុល​ផ្ឡូវ​អោយ​ប្រជាពលរដ្ឋ​វិញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ តែ​ដោយ​រឿងហេតុ​កើតឡើង ហើយ​រូបគាត់​សម្រេច​ចាក់ដី​ជួសជុល​កន្លែង​កង្ហុ​ក​មួយ​ចំនួន និង​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ​២​ដង នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៥ តែម្តង ។
​ចំណែក​លូ​ដែល​បាក់បែក​ចាំ ១០ ថ្ងៃ​ទៀត ទើប​ជួសជុល​សង បើ​បងប្អូន​ប្រជាពលរដ្ឋ អាច​កាប់​គាស់ ឬ​ជួល​គេ​បង្ហូរទឹក​ចេញពី​ស្រែ​សិន​ក៏​បាន រីឯ​ថ្លៃឈ្នួល​ខាង​មន្ទីរ​ជា​អ្នកចេញ​អោយ ព្រោះ​ក្រុម​ការងារ​រវល់​ដឹក​ដី​កសាង​ផ្លូវ​នៅ​ចំណុច​ឃុំ​រការ​ស្រុក​សង្កែ ។​

​ក្រោយពី​មាន​ការសន្យា​ភាគី​ទាំងសងខាង​បាន​នាំគ្នា​ចុះ​ពិនិត្យ​ចំណុចកើតហេតុ និង​អនុញាត​អោយ​រថយន្ត​ចូល​ដឹក​ដី​ភ្នំ​ធម្មតា​វិញ ៕
​សុខ​ហេង​

 

2015_09_13d (2) 2015_09_13d (3) 2015_09_13d (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!