ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះជំនាញ បង្ក្រាបទីតាំងស្តុកឈើគ្រញូង១កន្លែងដកហូតបានឈើចំនួន៩៧ដុំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ខេត្តបន្ទាយមានជ័យបានសហកាជាមួយនឹង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត-ក្រសួងដឹកនាំដោយលោកចេង សុផាន ក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញា សាលាដំបូងខេត្តផងដែរ ។
លោក ជា ផល្លីនាយខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបើកការស្រាវជ្រាវមុខសញ្ញា ហើយបានសហការជាមួយ កម្លាំងនគបាលសេដ្ឋកិច្ចខេត្ត និងក្រសួង បានចុះបង្ក្រាបរកឃើញប្រភេទឈើគ្រញូង ហើយបានធ្វើការរឹបអូសបានចំនួន៩៧ដុំ ប្រមាណជាង២ម៉ែត្រគូប ចំណែកជនល្មើសបានគេចខ្លួន ឈើគ្រញូងដែលមន្ត្រីចម្រុះបង្ក្រាបនិងរឹបអូសបានចំនួន៩៧ដុំ ប្រមាណជាង២ម៉ែត្រគូបនេះ មានតម្លៃមិនតិចជាង១០០០០០$ ឡើយ ដែលឈ្មួញឃុបឃិតជាមួយកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាំយកមកស្តុបទុកបម្រុងនាំចេញទៅប្រទេសវៀតណាម៕