ខេត្តបន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាចុះជួយប្រជាពលរដ្ឋក្រីក្រ៩គ្រួសារដោយមិនប្រកាន់និន្នាការនយោបាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ភូមិស្នារល្អក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក លី សារី ប្រធានកាកបាទកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យលោកបានឲ្យក្រុមការងារថ្នាក់ខេត្តទាំងអស់មេត្តាចុះជួយប្រជាពលរដ្ឋណាដែលក្រីក្រដោយមិនប្រកាន់និន្នាការនយោបាយឬជួបនូវគ្រោះថ្នាក់ធម្មជាតិដូចជា រងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតជាដើម ។
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំមកចែកជូនដល់ពលរដ្ឋក្រីក្រ៩គ្រួសារនៅក្នុងសាលាឆទានភូមិស្នារល្អក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមានក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូ មីមួយកេះ ទឹកត្រីនិងទឹកស៊ីអ៊ីវ៦ដប ត្រីខ៥កំប៉ុង កន្ទេលជ័រ១ផ្ទាំង ទឹកសុទ្ធ២យួរ និងថវិកា២០០០០រៀល អំណោយតិចតួចស្តួចស្តើង អាចជួយដោះស្រាយជីវភាពប្រជាពលរដ្ឋបានមួយរយៈសំរាប់ចិញ្ចឹមជីវភាពបន្តរកការងារថ្មីធ្វើបន្តទៀត ៕