0

បទល្មើស​នេសាទ​ម៉ាញ់​ឈិ​ប​​យន្ត​ទាំង​យប់​ថ្ងៃ នៅតំបន់បឹង​ទន្លេសាប​​ស្ថិតនៅ​ក្នុងព្រែក​​អភិរក្សជល​ផល​ស្ទោង កំពង់ស្វាយ កំពង់ធំ ដោយ​មាន​ការ​ឃុប​ឃិត​ពី​មន្រ្តី​ជំនាញដូចជា​​បុគ្គល​​​យ៉ា​ន់វិសាក់​​ជាដើម​កំពុងកំទេ​ចមច្ឆជាតិ

បទល្មើស​នេសាទ​ម៉ាញ់​ឈិ​ប​​យន្ត​ទាំង​យប់​ថ្ងៃ នៅតំបន់បឹង​ទន្លេសាប​​ស្ថិតនៅ​ក្នុងព្រែក​​អភិរក្សជល​ផល​ស្ទោង កំពង់ស្វាយ កំពង់ធំ ដោយ​មាន​ការ​ឃុប​ឃិត​ពី​មន្រ្តី​ជំនាញដូចជា​​បុគ្គល​​​យ៉ា​ន់វិសាក់​​ជាដើម​កំពុងកំទេ​ចមច្ឆជាតិ

ដូវបើកធ្វើអាជីវកម្មនេសាទទឹកសាបឆ្នាំ ​​២០១៤ ​សារពត៌មានជាច្រើនបានចុះផ្សាយ អំពីសកម្មភាព​បទ​ល្មើស យ៉ាងអនា ធិបតេយ្យ នៅដែននេសាទទឹកសាបដែល​​ស្ថិតនៅខា​ងជើងខ្សែស្របទន្លេចតុមុខផងដែរ។

ថ្មីៗនេះ ប្រភពព័ត៌មាន​ពីស្រុក​ផាត់​សណ្តាយ បាន​ឲ្យដឹងថា  ពួកគេបានទៅសុំច្បាប់ លោកហួន ផល នាយសង្កាត់​រដ្ឋបាលជល​​ផល ស្ទោង​ និងលោក ព្រុំ សុឃឿននាយ​សង្គាត់​រដ្ឋបាល​ជលផលកំពង់ស្វាយ បានចេញលិខិត​អនុញាតអោយធ្វើអាជីវក​​ម្មនេសាទប្រើ ​ឧបករណ៍ថ្នងរុញ​ដែលជាលក្ខណៈគ្រួសារ នៅរដូវបើកធ្វើ​នេ​សាទឆ្នាំ ២០១៤ ក្នុង១ ក្បាលទូកអស់ប្រា​​ក់ចំនួន ២៤០០​០០០រៀល(ពីលានបួនសែនរៀល) ទើបរុញឈិប​យន្តចាប់ត្រី​បាន។ ម៉ាញ់បើ​​ធ្វើសក​ម្មភាព​ចា​ប់​យកត្រី១វង់ បង់ប្រាក់ចំនួន ១៥០០០០០រៀល(មួយលានប្រាំសែនរៀ​​ល) ក្នុង​មួយថ្ងៃ​អោយទៅមន្ត្រីស្ថាប័នពាក់ព័ន្ឋមានស្នាក់​ការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅទីនោះ​​។​ដោយមានការ​ឃុបឃិតពីលោក យ៉ាន់ វិ​​សាក់ ហៅសែ នា​យផ្នែកគ្រប់គ្រងសង្កាត់រដ្ឋបាលជលផល ស្ទោង កំពង់ស្វាយ កំពង់ធំ បានប្រ ព្រឹត្តអំពើពុករលួយ ទទួ​​លសំណូក បិទភ្នែ​ក បើកដៃអោយនាយសង្កាត់រដ្ឋបាលជលផល ផ្តល់ឱកាស​ឲ្យធ្វើ​សកម្មភាពបទល្មើសនេសាទ​រុញ​​​ឈិប​យន្ត​ អូសម៉ា​ញ់ច្រវ៉ាក់ ជើងម៉ាញ់ធ្លាក់ដល់ដីបាតទន្លេ បានដោយទាំងភក់​ល្បប់ដែលធ្វើនាំម​​កនូវការបំផ្លាញមច្ឆ​ជាតិ ធនធានជលផល ប្រព្រ័ន្តអេ កូឡូស៊ី បង្កគ្រោះថ្នាក់ដល់វារីសត្វ និងវារិ​រុក្ខ​ជា​​តិ​យ៉ាងធ្ងន់ធ្ងរនៅ​ចំណុចព្រែកតាប ព្រែកអំបែងឆេះ ព្រែកផ្សោត ព្រែកទ្វារបឹងក្នុងដែលអាណា ចក្រ​​គ្រប់​​គ្រង​ដោយ លោ​ក​ យ៉ាន់ វិសាក់ ហៅសែ ថ្លើមពាសមេឃ យកច្បាប់ស្តីពីជលផលទ្រព្យគូថអង្គុយ​​មិនស្តាប់បទ​បញ្ជា​ថ្នាក់លើ​ដឹកនាំ ផ្គើន និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សារព័ត៌​មានយើង​បានព្យាយាមទូរស័ព្ទទំ​​នាក់ទំនងទៅលោ​ក យ៉ាន់​ វិសាក់ ហៅសែ ប៉ុន្តែពុំមានអ្នកទទួល ទំនាក់​ទំនង លើកទី២ រួចបិទទូរស័ព្ទមិន​​អាចទាក់ទងបាន​។ បាន​ទៅដល់ទីស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ដើម្បីសុំការបំភ្លឺរឿងម៉ាញ់ និងឈិប យន្តបានជួបផ្ទាល់លោ​ក សុ​ខ ភីហៅប្រុស នាយសង្កាត់រដ្ឋបាល​ជលផល​កំពង់​ស្វា​យ ឆ្លើយដោយខ្លីថា៖ អ្នក​កាសែតមកដឹងតែឲ្យ៣០០០០ រៀ​ល(បីម៉ឺនរៀល)ចង់ចុះផ្សាយពីអ្វីក៍ផ្សាយទៅចុះ។
ដើម្បីទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃសង្គម ​សេ​ដ្ឋកិច្ច​ប្រទេសជាតិ បម្រើឲ្យប្រយោជន៍​សង្គមជាតិ​ពិត​ប្រាកដ សំដៅរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្ត្រក្នុងស​​ហគ​មន៍នេសាទនៅមូលដ្ឋាន ចូលរួមថែ​រក្សាការពារធនធានជលផលឲ្យមានជានិរន្តរភាព ស​​ម្រាប់​ មនុស្សជំនាន់ក្រោយៗ ទៀត ចូលរួមសហការជាមួយ​ក្រុមប្រឹក្សា ឃុំសង្កាត់ សមត្ថកិច្ចពាក់ព័​​ន្ធការ​ពារសន្តិសុខ សណ្តាប់ធ្នាប់នៅទីនោះ ដើម្បី ចាប់បង្រ្កាបបទល្មើស​នេសាទ និងអ្នកពាក់ពន្ធ័ចង់ជាសំណុំរឿ​​ងជូន​​ទៅតុលាការ ៕

 

2014_03_111

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment