ខេត្តបន្ទាយមានជ័យ ៖ បើកវគ្គ បណ្តុះបណ្តាល ដល់មន្ត្រីនគបាលខេត្តបន្ទាយមានជ័យ តាមឋានានុក្រម មានការចូលរួម លោកនាយឧត្តសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគបាលកម្ពុជា លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាល ខេត្តបន្ទាយមានជ័យថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់ឱកាសដល់មន្ត្រីនគបាលជាតិ និងមន្ត្រីពន្ធនាគារ ទទួលខុសត្រូវក្នុងកិច្ចមានសមត្ថភាព មានសីលធម៌ វិជ្ជាជីវៈនិង គោរពវិន័យបានល្អ ដែលបានចូលរួម វគ្គបណ្តុះបណ្តាលបណ្ឌិត្យសភា នគបាលកម្ពុជារបស់ក្រសួងមហាផ្ទៃនេះ វគ្គបណ្តុះបណ្តាលតាមឋានានុក្រម មាន៣កម្រិត :
១-សំដៅលើថ្នាក់ដឹកនាំនាយកដ្ឋាន ចំណុះអគ្គស្នងការដ្ឋាន នគបាលជាតិ សំដៅលើថ្នាក់ដឹកនាំការិយាល័យ ចំណុះនាយកដ្ឋាន នៃអគ្គនាដ្ឋានពាក់ព័ន្ធដទៃទៀត
២-គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងធ្វើការវាយតម្លៃលក្ខណៈសម្បត្តិ ដល់មន្ត្រីក្រោឱវាទ ដែលជាមុខសញ្ញាត្រៀមបំរុង បន្តវេនដឹកនាំក្នុងឋានានុក្រម ទាំង៣កម្រិត ក្នុងការជ្រើសរើស មកចូលសិក្សាមុន និងឲ្យក្លាយជាមន្ត្រីគំរូ មានស្នាដៃឆ្នើម និងគោរពវិន័យល្អ ជាថ្នាក់ដឹកនាំ ឬមន្ត្រីត្រៀមបំរុង សម្រាប់តែងតាំង មុខតំណែងមានសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ
៣-គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្តល់អាទិភាពទៅលើ សិក្ខាកាម ជ័យលាភីដែលបាន ទទួលវិញ្ញាបនប័ត្រសិក្សា ពីវគ្គបណ្តុះបណ្តាល តាមឋានានុក្រមទាំង៣កម្រិត ៕