ខេត្តបន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយជូនប្រជាពលរដ្ឋ ១៥ គ្រួសារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបំផ្លាញអស់ផ្ទះសំបែង ចំនួន ១៥ ខ្នង កាលពីល្ងាចថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៥ ។
លោក លី សារី ប្រធានកាកបាទកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យលោកបានឲ្យក្រុមការងារថ្នាក់ខេត្តទាំងអស់មេត្តាចុះជួយប្រជាពលរដ្ឋណាដែលកំពង់ជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិដូចជារងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតជាដើម ចំនួន១៥គ្រួសារនៅក្នុវត្តតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូ មីមួយកេះ ទឹកត្រី ទឹកស៊ីអ៊ីវ៦ដប ត្រីខ៥កំប៉ុង ប៉ាតង់មួយ ទឹកសុទ្ធ៤យួរ ក្រោយពីបានទទួលអំណោយរួចមកប្រជាពលរដ្ឋទាំង១៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះបានថ្លែងអំណអរគុណដល់មន្ត្រីសាខាកាកបាទក្រហមទាំងអស់ដែលបានយកអំណោយមកចែកជូនដល់ពួកគាត់ដែលកំពុងខ្វះខាតស្បៀងយ៉ាងខ្លាំង៕