0

​យោធា​សឹក​រង​ម្នាក់​ដេក​ស្លាប់​ក្នុង​មុង​បន្ទាយ​សឹក​រង​ស្រុក​ថ្មពួក​សង្ស័យ​កើត​ជម្ងឺ​ខ្យល់គ​

​យោធា​សឹក​រង​ម្នាក់​ដេក​ស្លាប់​ក្នុង​មុង​បន្ទាយ​សឹក​រង​ស្រុក​ថ្មពួក​សង្ស័យ​កើត​ជម្ងឺ​ខ្យល់គ​

ខេត្ត​បន្ទាយមានជ័យ ៖ យោធា​សឹក​រង​ម្នាក់ ត្រូវបាន​មិត្ត​រួម​ការងារ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​មុង បន្ទាយ​សឹក​រង ស្រុក​ថ្មពួក សង្ស័យ​កើត​ជំងឺ​ខ្យល់គ​    ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទាយ​សឹក​រង​ស្រុក​ថ្មពួក ស្ថិតក្នុង​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​ពី​មន្ត្រី​យោធា​បានអោយដឹងថា​ជនរងគ្រោះ​ដែល​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​មុង​មានឈ្មោះ ពេក ម៉ៅ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​យោធា​ផ្នែក​សឹក​រង មាន​ឋាន​:​ជា​ព្រិន្ទបាលឯក មាន​ទីលំនៅ​ភូមិ​ឡោ​ទេ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយ​ពី​មន្ត្រី​ជំនាញ​នៅ​ទីនោះ​បាន​ពិនិត្យ​សព​បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​ខ្យល់គ ព្រោះ​នៅលើ​ខ្លួន​សាកសព​មិន​មាន​ស្នាមរបួស និង​ថ្នាំ​បំពុល​អ្វី​ឡើយ បន្ទាប់​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2015_09_11b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!