ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីកម្មករអូសរទេះបានអោយដឹងដើមខែកញ្ញាឆ្នាំ២០១៥ថាលោក ម៉ៅ ម៉យ ដាក់កុងត្រូលជជុះនៅច្រកទ្វារប៉ោយប៉ែតជំរិតទាប្រាក់ពីកម្មករអូសរទេះ ដូច្នេះសូមអជ្ញាធរមានសមត្ថកិច្ចចួយអន្តរាគមន៍ផង។
ក្រុមកម្មករអូសរទេះដឹកទំនិញឆ្លងដែននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចោទប្រកាន់ចំពោះមន្ត្រីម្នាក់ បន្ទាប់ពីមានការចាំជំរិតទារប្រាក់ពីពួកគេពេលអូសទំនិញ ដោយពួកគេបានអះអាងថាជាកូនប្រុសមន្ត្រីចូលនិវត្តន៍ម្នាក់ដែលនៅបម្រើការក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារប៉ោយប៉ែត មន្ត្រីសមត្ថកិច្ចស៊ីវិលម្នាក់នោះគឺឈ្មោះ ម៉ៅ ម៉យ ជាអ្នកការបង្កើតកុងត្រូលជជុះជំរិតទារប្រាក់ពីក្រុមកម្មករអូសរទេះដឹកទំនិញឆ្លងដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពួកគេប្រឹងអូសទាញរទេះ ញើសហូរដូចជាទឹក រមួល និងយឺតសាច់សសៃរ និងវៀចឆ្អឹង ដើម្បីបានឈ្នួលបន្តិចបន្តួច ដើម្បីចិញ្ចឹមឆ្នាំងបាយដោយរកព្រឹកស៊ីល្ងាច ។
ប៉ុន្តែបែរជាលោក ម៉ៅ ម៉យ ដាក់មនុស្សឲ្យឈរចាំទារប្រាក់ពីលើញើសឈាមពួកកម្មករអូសរទេះ ដឹកទំនិញ យ៉ាងសប្បាយដៃទៅវិញ លោក អាន វណ្ណៈ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងផងដែរថា មិនមានឈ្មោះដូចខាងលើ ឬជនណាមកដាក់កុងត្រូលជជុះនៅមុខទីស្នាក់ការ ក៏ដូចជាខ្លោងទ្វារ និងប្លុកច្រកទ្វារព្រំដែននោះទេ ហើយលោក អាន វណ្ណៈ បានអះអាងទៀតថា នឹងពិនិត្យមើលការរិះគន់លើបញ្ហាខាងលើនេះ ៕