0

​បំពាក់​ឋានន្ត​រ​សក្ខិ ជូន​នាយទាហានជាន់ខ្ពស់ និង​ផ្ទេរ​ប្រគល់​មុខ​តំណែង​នៃ កងយោធពល​ខេ​មរ​ភូមិន្ន​

​បំពាក់​ឋានន្ត​រ​សក្ខិ ជូន​នាយទាហានជាន់ខ្ពស់ និង​ផ្ទេរ​ប្រគល់​មុខ​តំណែង​នៃ កងយោធពល​ខេ​មរ​ភូមិន្ន​

ខេត្ត​ឧត្តរមានជ័យ ៖ បំពាក់​ឋានន្ត​រ​សក្ខិ ជូន​នាយទាហានជាន់ខ្ពស់ និង​ផ្ទេរ​ប្រគល់​មុខ​តំណែង​និង​ទទួល​ភារកិច្ច​ថ្មី​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​. ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គ​មេ​បញ្ជារ​រង នៃ កងយោធពល​ខេ​មរ​ភូមិន្ន និង​ជា​មេបញ្ជាការ កងទ័ពជើងគោគ​ នៅ​ទី​បញ្ជា​ការ តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ ថ្ងៃទី​០៧ ខែ​កញា​ឆ្នាំ​២០១៥​។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ អួន លន នាយរង​សេនាធិការ​កងទ័ពជើងគោក បាន​ឡើង​អាន​ព្រះរាជក្រិត្យ​ជូន​អង្គពិ​ធី ។​

​ឧត្តមសេនីយ៍ត្រី ម៉ុក សុវណ្ណ  មេ​បញ្ជារ​ការប្រតិបត្តិ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ បាន​ឡើងមក ឧត្តមសេនីយ៍ទោមក​ជា​មេបញ្ជាការរង ភូមិភាគ​ទី​៤ លោក​វរៈសេនីយ៍ឯក តន់ ញាន  មក​ពី​មេ​បញ្ជារ​ការ​វរៈ​៤២៥ មកជា​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ ។​

​នៅក្នុង​ពិធី​នោះ​ផង​ដែរ  ឯកឧត្តម ស ថា​វី អភិបាលខេត្ត ឧត្តរមានជ័យ បាន​មាន​ប្រសា​ស្ត្រ​ផ្តាំផ្ញើ ដល់​នាយទាហាន​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពង្រឹង​ជួយ​រក្សា​ការពារ​ខ្សែ​បន្ទាត់​ព្រុំដែន​ឲ្យបាន​រឹងមាំ ។

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​បំពាក់​សក្ខិ​ដល់​ថ្នាក់​អនុសេនីយ៍មាន​មួយចំនួ​នផងដែ​រលោក​វរៈសេនីយ៍ ឯក តន់ ញាន បាន​ឡើង​ផ្តាច់​ញ៉ារ ចិត្ត ក្នុង​អង្គពិធី ដើម្បី​ខំប្រឹង​ឲ្យអស់​ពី​កាយ​ចិត្ត បន្ទាប់មក នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​មានប្រសាសន៍​សំណេះសំណាល ជាមួយ​នាយទាហាន​ពល​ទាហាន  ស្តី​អំពី​វិន័យ​របស់​កងទ័ព​ឲ្យបាន​យល់​កាន់តែ​ច្បាស់ ៕​

 

2015_09_09a (4) 2015_09_09a (5)

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!