0

​មាន់រ​ស់​អត់​ច្បាប់​ឈ្មួញ​នាំ​ចូល​ស្រុក​ខ្មែរ​និង​កន្លែង​ពិឃាដសត្វ​គ្មាន​សណ្តាប់ធ្នាប់​ត្រួតពិនិត្យ​ប៉ែន​សេដ្ឋា​បិទ​ភ្នែក​យកប្រាក់​

​មាន់រ​ស់​អត់​ច្បាប់​ឈ្មួញ​នាំ​ចូល​ស្រុក​ខ្មែរ​និង​កន្លែង​ពិឃាដសត្វ​គ្មាន​សណ្តាប់ធ្នាប់​ត្រួតពិនិត្យ​ប៉ែន​សេដ្ឋា​បិទ​ភ្នែក​យកប្រាក់​

បាត់ដំបង ៖ សត្វ​មាន់​រស់​អត់​ច្បាប់​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ចូល​ស្រុក​ខ្មែរ តាម​ច្រក​បឹង​ឆ្នាំង​ស្រុក​កំរៀង​ក្នុង​១​ថ្ងៃ​រាប់ពាន់​ក្បាល​ជះក្លិន​អសោច​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​និង​កន្លែង​ពិឃាដសត្វ​គោ​ជ្រូក​មាន់​ទា​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់​និង​គ្មាន​អ្នកត្រួតពិនិត្យ​ចំណែក​លោក​ប៉ែន​សេដ្ឋា​បិទ​ភ្នែក​ចាំតែ​យកប្រាក់​ដាក់​ហោប៉ៅ​។​

​ប្រភព​ពី​អ្នករកស៊ី​បាន​អោយដឹង​កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៤​ថា លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​បសុព្យាបាល​បាន​បើកដៃ អោយ​ឈ្មួញ​នាំ​សត្វ​មាន់ រស់​អត់​ច្បាប់​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​បឹង​ឆ្នាំង​តាម​ច្រករបៀង​ភ្នំ​ព្រះ​ពុទ្ធភូមិ ភ្នំ​ព្រះពុទ្ធ​ឃុំ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​យ៉ាង​គគ្រឹកគគ្រេង ។ ពួក​រកស៊ី​មានឈ្មោះ​ផល្លា នៅ​ភូមិ​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង និង​ឈ្មោះ សារ​មុន្នី អ្នក​ផ្សាយ​វិទ្យុ​…..​ប្រចាំ​ខេត្ត​បាត់ដំបង​ពួកនេះ មានច្បាប់​នាំចូល​ឬ​សិទ្ធ​រកស៊ី​ត្រឹមតែ​ខ្នង​លោក ប៉ែន សេដ្ឋា គឺ​មិន​មាន​ច្បា់​ពី​ក្រសួង​មក​ឡើយ ។

​ចំណែក​អ្នក​ផ្សេង​មិន​អនុញ្ញាតិ​អោយ​នាំ​សត្វ​មាន់​រស់​ពី​ស្រុក​ថៃ​ចូលមក​ខេត្ត​បាត់ដំបង​បាន​ទេ ។ ការ​ដែល​ដឹក​ជញ្ជូន​សត្វ​មាន់​រស់នេះ មិន​មាន​ស្តង់ដា​ទេ​គឺ​ដឹក​ដាក់​ខេង​ឬ​ទ្រុង​ធម្មតា បណ្តាល​អោយ​ជះក្លិន​អ​សោច​មិន​ល្អ​ជា​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស​រស់​តាម​ដងផ្លូវ​រាប់ ម​ពាន់​នាក់​ផង​ដែរ នឹង​ងាយ​បង្ក​អោយ​កើត​មាន​ជម្ងឺ​ផ្តាស​សាយ​បក្សី​និង​ជម្ងឺ​ផ្សេងៗ ។​

​ប្រភព​ប្រជាពលរដ្ឋ​នៅ​ភូមិ​វត្ត​គ​សង្កាត់​វត្ត​គ​ក្រុង​បាត់ដំបង​បានអោយដឹងថា សត្វ​មាន់ ត្រូវបាន​គេ​ធ្វើ​ពិឃាត​សម្លាប់​មិន​មាន​សណ្តាប់ធ្នាប់​បណ្តាល​អោយ​ធំក្លិន​ស្អុយ​រលួយ​ឆ្អេះ​ឆ្អាប នៅ​ចំណុច​ក្បែរ​ភោជនីយដ្ឋាន​អស់​កង្វល់​ផ្លូវ​វាង​ក្រុង​ស្ថិត​ភូមិ​វត្ត​គ​សង្កាត់​វត្ត​គ​មិន​មាន​អ្នក​ចុះ ពិនិត្យ​ឡើយ ។ ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​រស់នៅ​ពីបាក​ដកដង្ហើម និង​ប៉ះពាល់​សុខភាព​ជា​ខ្លាំង​ចំណែក​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​មិន​ចុះ ពិនិត្យ​ដេកចាំ​បើ​ប្រាក់​ខែស្រាប់ៗ​តែម្តង​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​បាន​បកស្រាយ​ថា សត្វ​មាន់រ​ស់មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​បាន​បង់​ប្រាក់​ពន្ធ ចូល​រដ្ឋ​នាំ​ពី​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ចូល​ស្រុក​ខ្មែរ​ក្នុង​១​ថ្ងៃ​រាប់ពាន់​ក្បាល ។ ការនាំ​ចូល​សត្វ​មាន់រ​ស់​មិន​មាន​សិទ្ធ​ផ្តាច់មុខ​របស់​អ្នកណា​ទេ ចំពោះ​អ្នក​ដែល​ការិយាល័យ ហាម​មិនអោយ​នាំចូល​គឺ​គាត់​មិន​បាន​ធ្វើ​ច្បាប់​ទំលាប់​ត្រឹមត្រូវ ។ ចំពោះ​ការធ្វើ​ពិឃាត​សម្លាប់សត្វ​មាន់នៅ​ចំណុច​ក្បែរ​ភោជនីយដ្ឋាន​អស់​កង្វល់​ផ្លូវ​វាង​ក្រុង​ស្ថិត​ភូមិ​វត្ត​គ​សង្កាត់​វត្ត​គក្រុម​លោក​មិន​បាន​ចុះ​ពិនិត្យ​មែន ព្រោះ​យល់​ឃើញ​ថា ការចុះពិនិត្យ​មិនមាន ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រជាពលរដ្ឋ​យល់ថា ចុះ​ទៅ​គោះ​រកប្រាក់​ជាដើម ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ដាក់​បណ្តឹង​ទៅ​សាលាក្រុង​ដើម្បី​បង្កើត​ក្រុមចម្រុះ​ចុះ​ពិនិត​កន្លែង​ពិឃាត់​មាន់ឥត​សណ្តាប់ធ្នាប់​នេះ ៕

2014_07_22a

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment