0

កម្លាំង​នគរបាល​ចាប់ខ្លួន​មេខ្លោង​ចោរប្លន់​ម្នាក់ ចំណោម​៥​នាក់​ធ្លាប់​ប្លន់​តាម​ខេត្ត​នានា​

កម្លាំង​នគរបាល​ចាប់ខ្លួន​មេខ្លោង​ចោរប្លន់​ម្នាក់ ចំណោម​៥​នាក់​ធ្លាប់​ប្លន់​តាម​ខេត្ត​នានា​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​កម្លាំង​ស្រាវជ្រាវ ចាប់​បាន​មេខ្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់​ចំណោម ៥ នាក់​    ​កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ដែលជា​អ្នក​រៀបចំ​ផែនការ និង​បញ្ជា​ឲ្យ​ប្លន់ ប៉ះ​អី​យក​ហ្នឹង​    ​នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះវិហារ និង ខេត្ដ​ឧត្ដរមានជ័យ​ជាដើម ។

​លោក​ឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់​ថា លោក​បាន​ដឹកនាំ​កម្លាំង​ដូចជា ស្នងការរង លោក សិទ្ធ ឡោះ​និង​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ចាប់​បាន​មេខ្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ដែលជា​អ្នក​រៀបចំ​ផែនការ និង​បញ្ជា​ឲ្យ​ប្លន់ ប៉ះ​អី​យក​ហ្នឹង ខណៈ​បក្ខពួក​៤​នាក់ កំពុង​រត់គេចខ្លួន តែ​ស្គាល់​អត្តសញ្ញាណ​អស់ ហើយ​និង​កំពុង​តាម​ចាប់ខ្លួន​មេក្លោង​រូបនេះ ដែល​មានឈ្មោះ​ថា លួង លាភ អាយុ ៤៧ ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​ខ្មៅ​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ជា​អតីត​ទាហាន​របស់​ក្រុម​ប៉ា​រ៉ា និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ ថោង ចុង ស្ថិតនៅ​ភូមិ​រំដួល​ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​បាន​ចាប់វាយ​ម្ចាស់ផ្ទះ បណ្តាលឲ្យ​រងរបួស មុន​យក​ទ្រព្យសម្បត្តិ​និង​ម៉ូតូ ២ គ្រឿង ។ ដូច្នេះ​រយៈពេល​មួយ​ខែ​គត់ ដែល​កម្លាំង​នគរបាល​របស់​លោក សហកា​ជាមួយ​កម្លាំង​នគរបាល តាម​ខេត្ត​បាន​បង្ក្រាប និង​ចាប់ខ្លួន​មេចោរ​រូបនេះ​មេ​ចោរប្លន់​រូប​នេះ​ធ្លាប់ ធ្វើ​សកម្មភាព​ប្លន់ នៅ​បឹង​ត្រកួន​ឆ្នាំ​២០១១​ប្លន់​ទូ​មាស​នៅ​ឆ្នាំ​២០១២ ក្នុង​ឃុំ​គោក​តាស៊ត ប្លន់​នៅ​ព្រះវិហារ​និង​ខេត្ដ​ឧត្ដរមានជ័យ​ជាដើម ៕

 

2015_09_08a (2) 2015_09_08a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!