0

ឧ​ត្ត​ម​សេនីយ៍ តូច យ៉ុន ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​

ឧ​ត្ត​ម​សេនីយ៍ តូច យ៉ុន ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្ដល់​សេចក្តីទុកចិត្ត និង​ប្រកាស​តែងតាំង​មុខតំណែង​ថ្មី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នា​ព្រឹក​នេះ ប្រព្រឹត្តឡើង​ក្រោម​អធិបតី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម អេង ប៊ុន​ហៀ​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។​

​លោក តូច យ៉ុ​ន ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បន្ទាប់ពី​លោក​បាន​កាន់តំណែង​ជា​ស្នងការរង ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​មួយ​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ដើម្បី​ជំនួស​ឲ្យ​អតីត​ស្នងការ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម វ៉ាន់​នី ដែល​ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​អាវុធជាតិផ្ទុះ នៃ​ក្រសួងមហាផ្ទៃ​៕​

 

2015_09_07s1 (2) 2015_09_07s1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!