ខេត្តឧត្តរមានជ័យ ៖ ល្បែងបាញ់កាំជ្រួចគិតល្បឿននិងកំពស់រវាងខ្មែរនិងថៃភ្នាល់ដាក់លុយ រាប់ម៉ឺនលានបាត(លុយថៃ)អាចចាញ់ឈ្នះ អស់ផ្ទះសំបែងនិងប៉ះពាល់សុខភាពប្រជាពលរដ្ឋទូរទៅ អាជ្ញាធរ និងសមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ឡើយ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ។
ប្រជាពលរដ្ឋបានអោយដឹងថា ល្បែងបាញ់កាំជ្រួចនេះមានទីតាំងនៅខាងក្រោយកាស៊ីណូ ផ្សារអន្តរជាតិ.លើភ្នំជាំស្រងាំ ច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ការបាញ់កាំជ្រួច អាចប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ សុខភាពមនុស្សឬសត្វ ដោយសារជាតិគីមីរំសេវ ម្យ៉ាងទៀត ការភ្នាល់ដាក់លុយគឺធ្វើអោយប្រជាពលរដ្ឋនិងសមត្ថកិច្ចជាអ្នកលេងចាញ់អស់លុយ អាចទាស់ទែងនិងប្រាត់ប្រាស់ក្រុមគ្រួសារ លក់ផ្ទះសម្បែងរត់ចោលស្រុកក៏មាន នេះហើយជាបញ្ហាក្រីក្រប្រជាពលរដ្ឋចេះតែមានអត្រាកើនឡើងរាល់ឆ្នាំ ។ ប្រជាពលរដ្ឋសូមអោយថ្នាក់លើនិងអជ្ញាធរមានសមត្ថកិច្ចកំពូលចុះពិនិត្យនិងរកវិធានការទប់ស្កាត់ល្បែងបាញ់កាំជ្រួចនេះផង ព្រោះនៅប្រទេសថៃគេក៏មិនអនុញាតិអោយលេងដែរ។
ពាក់ព័ន្ឌករណីនេះសមត្ថកិច្ចនិងអជ្ញាធរស្រុកអន្លង់វែងធ្លាប់បានប្រាប់អ្នកយកព័ត៌មានថាល្បែងបាញ់កាំជ្រួចខាងលើបានសុំច្បាប់ពីថ្នាក់ជាតិ ដូច្នេះរាល់បញ្ហាមានតែថ្នាក់ខេត្តទេ ទើបអាចដោះស្រាយនិងរាយការណ៍បន្តដល់ថ្នាក់ដឹកនាំកំពុលៗបាន ៕