0

​លោក លី សារី អភិបាលរង​ខេត្ត​អោយ​មន្ត្រី​ក្រោម​ឱវាទ​ត្រួតពិនិត្យ​ផ្ទៃ​ដីធ្លី​ឡើងវិញ​ឆ្នាំ​២០១៥

​លោក លី សារី អភិបាលរង​ខេត្ត​អោយ​មន្ត្រី​ក្រោម​ឱវាទ​ត្រួតពិនិត្យ​ផ្ទៃ​ដីធ្លី​ឡើងវិញ​ឆ្នាំ​២០១៥

​បន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដាក់​វិធានការ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​និង​ស្រុក​/​ក្រុង​ត្រួតពិនិត្យ​ផ្ទៃ​ដី​ឡើង​វិញ​ឆ្នាំ​២០១៥​ដើម្បី​ងាយ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្ទៃដី នៅ​ព្រឹក​ថ្ងៃទី​០៣ កញ្ញា ២០១៥ សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​៖ ខេត្ត បន្ទាយមានជ័យ​មាន​ផ្ទៃដី​សរុប​របស់​ខេត្ត​ប្រវែង​៦.៦៧៩​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ចំនួន​៣៦៣,៦៥៧​ហិកតា ក្នុងនោះ​ផ្ទៃដី​ស្រែ​ចំនួន​៣០៨,៩០៧​ហិកតា ផ្ទៃដី​ព្រៃ​ភ្នំ​ចំនួន​១៦៤,៣៦១​ហិកតា មាន​ផ្ទៃដី​ស្ទឹង​.​បឹងបួរ​ចំនួន​៤០,៥៧១​ហិកតា ផ្ទៃ​ដី​លំនៅដ្ឋាន​ចំនួន​៩៩.៣១១​ហិកតា​។​

​លោក​បាន​រំលឹកថា ៖ ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺ​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​ដោះស្រាយ​បញ្ចប់​មាន​ពាក់ព័ន្ធ​ដី​បុគ្គល​និង​រដ្ឋ​មាន​កើត​ដូច​ជា​ការរំលោភ​បំពាន​ពី​សំណាក់​អ្នកមានអំណាច​និង​មាន​លុយ​និង​ប្រជាពលរដ្ឋ​ដូច​ជា​ការរំលោភ​យក​ដី​ព្រៃ​រដ្ឋ​និង​ចាក់​ដី​រំលោភ​ចំណី​មាត់​ស្ទឹង​និង​អូរ​បឹងបួរ ។ គឺ​មន្ត្រី​ជំនាញ​និង​ស្រុក​/​ក្រុង​ត្រូវ​យកចិត្ត​ទុក​ត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ​ផ្ទៀងផ្ទាត់​ឡើងវិញ  តើ​បាត់បង់​ដី​រដ្ឋ​អស់​ប៉ុន្មាន​និង​នៅ​សល់​ប៉ុន្មាន ។​

​លោក​បាន​ដាក់​វិធានការ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​និង​ស្រុក​/​ក្រុង​បាន​ធ្វើ​ការត្រួតពិនិត្យ​ដីធ្លី​មាន​ដី​សរុប​ស្រុក​/​ក្រុង​ដូចជា​ផ្ទៃ​ដី​ដាំ​ដុះ ផ្ទៃដី​ស្រែ ដី​ព្រៃ​ភ្នំ ផ្ទៃ​ដី​ស្ទឹង​.​បឹងបួរ ផ្ទៃ​ដី​លំនៅដ្ឋាន ដើម្បី​ផ្ទាងផ្ទាត់​ឡើងវិញ​ក្នុង​ឆ្នាំ​២០១៥៕

 

2015_09_05a (1) 2015_09_05a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!