0

ប្រជាកសិករ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្គ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា

ប្រជាកសិករ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធ​សាស្គ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាកសិករ​រយៈពេល​កន្លង​ទៅ​ធ្វើស្រែ​មាន​ស្រូវប្រាំង និង​ស្រូវធ្ងន់​និង​ធ្វើ​ចំការ​ភាគច្រើន​ដំឡូង​មី​បាន​ផល​ហើយ​តែ​ពិការ​រក​ទីផ្សា​រលក់ ហើយ​បាន​យកទៅលក់​អោយ​ឈ្មួញ​កណ្ដាល គ្រា​ដែល​ហាងឆេង​ឡើង​ចុះ​តាម​តែ​គេ​ថា ប៉ុន្តែ​បើ​នាំ​ចេញ​លក់​អោយ​ឈ្មួញ​ថៃ​តាម​ព្រំដែន​ត្រូវបាន​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ទារលុយ​ច្រើន​ហួសហេតុ ប្រជាពលរដ្ឋ​សំណូមពរ​សុំអោយ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ស្រូវ និង​ដំឡូង​មី​ជូន​ប្រជាពលរដ្ឋ​លក់​តំលៃ​សមរម្យ​ដើម្បី​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ក្នុង​វេទិការ​សាធារណៈ​នៅ​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សាលាក្រុង​សិរីសោភ័ណ​។​

​ចៅសង្កាត់​ម្នាក់​បាន​លើកឡើង​ក្នុង​វេទិការ​សាធារណៈ​នៅ​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សាលាក្រុង​សិរីសោភ័ណ ក្នុង​វេទិការ​សាធារណ​ស្តីពី​កា​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្គ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វេទិការ​នេះ​មាន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​យ៉ាងច្រើន ហើយ​ពួកគាត់​បាន​មាន​មតិ​ថា ប្រជាកសិករ​រយៈពេល​កន្លង​ទៅ​ធ្វើស្រែ​មាន​ស្រូវប្រាំង និង​ស្រូវធ្ងន់​និង​ធ្វើ​ចំការ​ភាគច្រើន​ដំឡូង​មី​បាន​ផល​ហើយ​តែ​ពិការ​រក​ទីផ្សា​រលក់ ហើយ​បាន​យកទៅលក់​អោយ​ឈ្មួញ​កណ្ដាល គ្រា​ដែល​ហាងឆេង​ឡើង​ចុះ​តាម​តែ​គេ​ថា ប៉ុន្តែ​បើ​នាំ​ចេញ​លក់​អោយ​ឈ្មួញ​ថៃ​តាម​ព្រំដែន​ត្រូវបាន​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ទារលុយ​ច្រើន​ហួសហេតុ ប្រជាពលរដ្ឋ​សំណូមពរ​សុំអោយ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ស្រូវ និង​ដំឡូង​មី​ជូន​ប្រជាពលរដ្ឋ​លក់​តំលៃ​សមរម្យ​ដើម្បី​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ លោក ស្រី ហឿង ចៅសង្កាត់​ម្កាក់​បាន​លើកឡើង​ថា នៅក្នុង​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ​គឺ​សកម្មភាព​គ្រឿងញៀន​បាន​កើតឡើង​មិន​ឃើញ​មាន​ការថយចុះ​ទោះជា​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយ​ការជូន​ស្ថាប័ន​សមត្តកិច្ច​អោយចាត់ការ​យ៉ាងណាក៍​ដោយ ។

​ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​សមត្តកិច្ច​រយៈពេល​កន្លងមកនៅ​ខេត្ត​បន្ទាយមានជ័យ ការបង្ក្រាប​គ្រឿងញៀន​ឃើញ​យ៉ាងសកម្ម និង​បាន​គ្រឿងញៀន​តែ​ប្រជាពលរដ្ឋ​ងឿង ឆ្ងល់​ថា ៖ គ្រឿងញៀន​ដែល​បង្ក្រាប​បាន តើ​គេ​យក​ទៅ​ណា មិនដែល​ឃើញ​យក​មក​កម្ទេច​ចោល អោយ​ប្រជាពលរដ្ឋ​បានឃើញ​បន្ត​ឡើយ ។​

​លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គាត់​សួរ​ទៅ​កូនចៅ​គាត់​ដែរ​ប្រើប្រាស់​គ្រឿងញៀន​ថា ពួក​ឯង​ទិញ​ពី​ណា ពួកគេ​ឆ្លើយ​ថា​គឺ​គ្រឿងញៀន​នេះ​ពួកគេ​ទិញ​ពី Police ទើប​ហ៊ាន​លក់ លោក ស៊ុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រា​សាសន៍​ឆ្លើយតប នឹង​សំនួរ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​រាល់​បញ្ហា​ប្រឈម​និង​អវិជ្ជមាន​ដែល​កើតឡើង​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ជាក់ស្ដែង បញ្ហា​គ្រឿងញៀន គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចេះ​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​សង្គម ៕

 

2015_09_02e (1) 2015_09_02e (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!