ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូកម្ពុជា-ថៃនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ បានជំនួបពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាស្ថាបនាស្ពានដែក ផ្លូវដែក និងការប៉ះពាល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីពិនិត្យមើលពីនៃការតភ្ជាប់ផ្លូវរថភ្លើងព្រំដែនប្រទេសទាំង២ដែលមានលោក អួន សុង អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកចុង ផែត អភិបាលរងខេត្ត លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីសាធារណការជាច្រើនរូបផងដែរ។
លោក អួន សុង អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មុនពិនិត្យមើលស្ពានរថភ្លើងតភ្ជាប់ ព្រំដែនកម្ពុជា-ថៃ គឺភាគីថៃស្នើអោយយើងរុះរើចំណុចគល់ស្ពានដែកដែលធ្វើអោយប៉ះពាល់ទីតាំង និងប្រព័ន្ធទឹកហូរអូរព្រំដែន គឺចំណុចតូបកាហ្វេនិងទីតាំងលក់ស្រាបៀរ និងទំនិញផ្សេងផងដែរ ក្នុងថ្ងៃនេះយើងមានគោលបំណង២ធំៗ ទី១ចង់ពិនិត្យមើលនៅការវិវឌ្ឍសាងសងស្ពានដែកព្រំដែនកម្ពុជា-ថៃនេះ តើវារួចរាល់ហើយរឺនៅ នៅសេសសល់អ្វីខ្លះ? និងទី២ ទាំងកម្ពុជា ទាំងថៃ ត្រូវតែជំរាបជូនពីវឌ្ឍនភាពផ្លូវដែកដែលតភ្ជាប់ពីស្ពានទៅដល់ស្ថានីយ មានន័យថា ខាងយើងត្រូវជំរាបជូនទៅខាងភាគីថៃ អំពីការតភ្ជាប់ពីស្ពានទៅស្ថានីយ គេក៏ជូនដំណឹងពីការវឌ្ឍនភាពដូចយើង ពីស្ពានទៅខាងគេដែរ ថ្ងៃនេះដែលយើងលើកយកតែ២ចំណុចធំខាងលើដូចគ្នា ។
ហើយថៃគេក៏ពិភ្សារពីបែបបទមួយចំនួនទៀតផងដែរទាក់ទង់នៃចរាចរណ៍ផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន តែបញ្ហានឹងយើងអត់ទាន់ជជែកទេ ៕