ខេត្តស្ទឹងត្រែង ៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ឃាត់ខ្លួនបុរស២នាក់មេខ្លោងនិងដកហូតបានវត្ថុតាំងថ្នាំញៀនថ្នាំ២កញ្ចប់ធំ មានទម្ងន់ស្មើ២គីឡូក្រាម កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិលើ ឃុំព្រះរំកិលស្រុកឋាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា ឡាវ ។
ប្រភពសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន មាន ទី១ ឈ្មោះ ឡុង ចាន់ទ្រី ហៅ ណយអាយុ២៩ឆ្នាំ មានទីលំនៅ ភូមិលើ ឃុំព្រះរំកិល ស្រុក ឋាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងទី២.ឈ្មោះ ជូ សាវឿន អាយុ ៥៣ឆ្នាំ ទីលំនៅ ផ្ទះលេខ ៣៥ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់បានរកស៊ីជួញដូរគ្រឿងញៀនយូរមកហើយ ប៉ុន្តែសមត្ថកិច្ចរកភស្តុតាងឃាត់ខ្លួន មិនទាន់បាន ទើបតែយប់យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ចេញដីការនិងដឹកនាំកម្លាំងចុះឆែករឆេរឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕