0

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​វាយ​ឪពុក​បង្កើត​និង ឈើ​ជ្រុង​បណ្តាលអោយ​របួសធ្ងន់​

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​វាយ​ឪពុក​បង្កើត​និង ឈើ​ជ្រុង​បណ្តាលអោយ​របួសធ្ងន់​

បាត់ដំបង​៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​វាយ​ឪពុក​បង្កើត​របស់​ខ្លូន និង ឈើ​ជ្រុង​បណ្តាលអោយ​បាក់​ស្មង​ជើងឆ្វេង និង
​បែកក្បាល ផ្នែក​ខាងក្រោយ​ចំនួន ២ កន្លែង ផ្នែក​ខាង​មុខ ២ កន្លែង និង ថ្ពាល់​ស្តាំ ១ កន្លែង ។ ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​ដូន​ទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​សម្ថ​កិច្ច​បានអោយដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ផន មករា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ បាន​ផឹកស៊ី​ជាមួយ​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ ផន សារ៉េត អាយុ ៦២ ឆ្នាំ ដោយ​មាន​ការ​ឆ្គង​ពាក្យសំដី​គ្នា​ក្នុង​វង​ស៊ីផឹក ឈ្មោះ ផន មករា ដែល​ត្រូវជា​កូន​បង្កើត​បាន​យក​ឈើ​ជ្រុង​ដើរ​វាយ​សម្ភា​រះ​ជាច្រើន​នៅក្នុង​ផ្ទះ​ទើប​បងប្អូន​នាំគ្នា​ចាប់ខ្លួន​
​ចង​ជាប់​នឹង​ដើមឈើ​ប៉ុន្តែ​ក្រោយពេ​លដាច់​ចំណង​កូន​ចិត្ត​តិរិច្ឆាន​បាន​យក​ឈើជ្រុង​វាយ​ឪពុក​វិញ​។​

​តាម​ការបញ្ជារ​ផ្តាល់​ពី​ព្រះរាជអាជ្ញា តូច សុ​ភក្តិ  កំលាំង​នគរបាល​អធិការ​ស្រុក​ឯក​ភ្នំ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ ដើម្បី​កសាង​ណុំ​រឿង និង​បញ្ជូន មក​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​៕

​ដោយ សុខ កុសល​

 

2015_09_01 (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!