ខេត្តប៉ៃលិន ៖ បុរសម្នាក់ចាប់រំលោភប្រពន្ធមិត្តភ័ក្ត ក្រោយពេលកម្មវិធីផឹកស៊ីជុំគ្នានៅផ្ទះជនរងគ្រោះជាមួយប្តីនាង ខណៈប្តីនាងជូនមិត្តភ័ក្តម្នាក់ទៀតទៅផ្ទះ ទុកអោយនៅតែ២នាក់កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥មានករណីប៉ុនប៉ងរំលោភមួយកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរច្រា កណ្តាល សង្កាត់ទួល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នគរបាលខេត្តប៉ៃលិនបានអោយដឹងថា ស្ត្រីជាជនរងគ្រោះមានឈ្មោះ ឃ.ស.ប អាយុ ២៥ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅបច្ចុប្បន្ន នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកបុរសជាជនសង្ស័យឈ្មោះ អ៊ុន រិទ្ធី អាយុ ២១ឆ្នាំមុខរបរធ្វើចំការ (ត្រូវជាពួកម៉ាក់ប្តីជនរងគ្រោះ) មានទីលំនៅបច្ចុប្បន្ននៅភូមិអូរច្រាកណ្តាលសង្កាត់ទួល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន។
បុរសជាប្តីបានប្តឹងនគរបាលសង្កាត់ទួលល្វាថា ខ្លួនជាប្តីជនរងគ្រោះបានហៅពួកម៉ាក់មកផឹកស៊ីនៅនឹងផ្ទះរបស់ខ្លួនលុះដល់យប់ជ្រៅ ខ្លួនជាប្តីបានជូនពួកម៉ាកម្នាក់ទៀតទៅផ្ទះ ដោយទុកជនសង្ស័យអោយនៅផ្ទះជាមួយប្រពន្ធរបស់ខ្លួនតែ២នាក់ ឆ្លៀតឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់រំលោភប្រពន្ធខ្លួនតែម្តង ។
នគរបាលខេត្តប៉ៃលិនបានបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងសួរចម្លើយនិងក៏សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធី ៕
ដោយ ៖ ហែម វុទ្ធី