ខេត្តត្បូងឃ្មុំ៖ ជនកំហួចមួយក្រុមមានគ្នាប្រហែលជា ៣ ទៅ ៤ នាក់ មិនស្គាល់សាវតាបានចាប់រំលោភសេពសន្ថវៈលើនារីក្រមុំម្នាក់បានសម្រេច ហើយសម្លាប់ចោលនៅក្នុងស្រះទឹកក្នុងដីចំការកៅស៊ូមួយកន្លែង ដើម្បីបំបាត់ភស្តុតា កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពពីឪពុក ម្តាយ នារីរងគ្រោះបានអោយដឹងថា៖ នាងឈ្មោះ នី កញ្ញា អាយុ ១៧ ឆ្នាំ រស់នៅភូមកើតហេតុខាងលើ រីឯជនល្មើសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅលើយ។
សមត្ថកិច្ចធ្វើកោសលវិច័យបានអោយដឹងថាសពស្ត្រីរងគ្រោះឃើញមានស្លាកស្នាមចាប់រំលោភ និងប្រតាយប្រតប់គ្នាដាច់សម្លៀកបំពាក់ និងស្នាមម្រាមដៃច្របាច់កជនរង គ្រោះ ។ក្រោយពីធ្វើកោសលវិច័យរួចប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ ៖ សុខ កុសល