0

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដួល​លើ​ផ្លូវជាតិ ត្រូវ​រថយន្ត​កុង​ទីន័រ​បុក​កិនបន្ថែម បណ្តាលអោយ​បែកក្បាល​ស្លាប់​

បាត់ដំបង ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដួល​លើ​ផ្លូវជាតិ​ត្រូវ​រថយន្ត​កុង​ទ​ន័រ​មួយគ្រឿង​បើក​បញ្ច្រាស់ទិ​សបុក​កិន​បន្ថែម បណ្តាលអោយ​ជនរងគ្រោះ​បែកក្បាល​ចេញ​ខួរ​ស្លាប់​យ៉ាង​អាណោច​អាធ​ម​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។​

​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ២០ នាទី​យប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​អា​ខាងលិច​ស្ពាន​វត្ត​គរ ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា​យុវជន​រងគ្រោះ​មាន​ឈ្មោះ​សុខ បូរី អាយុ ២១ ឆ្នាំ មុខរបរ​ជា​ជាង​ផ្សា​ដែក ជួសជុល​ម៉ាស៊ីនត្រជាក់​មាន​ទីលំនៅ​ក្នុង​ភូម​រំចេក ២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​(​យុវជន​រងគ្រោះ​ត្រូវ​ចូល​រោងការ​នៅ​ខែ​ក្រោយ​)​។​

​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​អះអាង​ថា​មុនពេល​កើតហេតុ​ពួក​គាត់​បាន​ឃើញ​យុវជន​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ ប្រហែល​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ដ៏ទៃទៀត​រអិលដួល បន្ទាប់មក​ក៏​មាន​រថយន្ត​កុងទឺន័រ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​តាមផ្លូវ​វៀង​ក្រុង ជាន់​ហ្វ្រាំង​មិនទាន់​បុក​កិន​បន្ថែម​បណ្តាល​អៅ​យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​ហើយ​រថយន្ត​បាន​បើក​បន្ត​ទៅ​មុខ​គេចខ្លួនបាត់​តែម្តង​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៏​ផ្លូវគោក និង ក្រុម​បង្ការ​បង្ក្រាប​ចុះ​មក​ដល់​និង​ចាត់​កំលាំង​ស្រាវជ្រាវ​រក​រថយន្ត​បង្ករ​ហេតុ និង អ្នកបើកបរ​រថយន្ត​អោយ​ចូលខ្លួន​មក​បំភ្លឺ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៏​នេះ​៕
​ដោយ សុខ កុសល​

 

2015_08_28a

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!