ក្រចេះ៖ រថយន្តយីឌុបមួយគ្រឿងបានក្រឡាប់ផ្ងារជើងឡើងលើចេញសុទ្ធតែឈើប្រណិតរាប់សិបម៉ែត្រគូប កាលពីព្រឹកថ្ងៃ២៥ ខែ សីហា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចស្ពានអូរខ្យង ឃុំខ្សិន ស្រុកស្នូល ខេត្តក្រចេះ។
ប្រភពព៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានប្រាប់ក្រុមអ្នកសារពត៌ថា ៖ ពួកគាត់បានឃើញរថយន្តធំចំនួន ៥ គ្រឿង បានដឹកឈើចេញពីក្រុមហ៊ុនវិនិយោគដី សម្បទានសេដ្ឋកិច្ច ប៊ិកហ្វឿក ១ដែលមានទីតាំង នៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ជាប់ព្រំប្រទល់ខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ។
រថយន្តដែលក្រឡាប់នេះមានប្រជាពលរដ្ឋមួយចំនួន ដឹងថាជារបស់មេប៉ូលិសម្នាក់ប៉ុន្តែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះដល់ក្រុមការងារយើងឡើយ។
លោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ចាក់ថារថយន្តដឹកឈើប្រណិត ក្រឡាប់នេះលោកមិនបានដឹងថា ជាកម្មសិទ្ធរបស់ជនណាម្នាក់ឡើយ។
ដោយ សុខ កុសល