0

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​អាជីវកម្ម​ជីក​កាយ​ដី​លក់​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ជីវភាព​និង​អាយុជីវិត​

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​អាជីវកម្ម​ជីក​កាយ​ដី​លក់​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ជីវភាព​និង​អាយុជីវិត​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​អាជីវកម្ម​ជីក​កាយ​ដី​លក់​ធ្វើឲ្យ​ប៉ះពាល់​សុខភាព ជីវភាព និង​អាយុជីវិត ដូចជា​ដឹក​ដី​ហុយ ពេល​មាន​ទឹកភ្លៀង​ហូរ នាំ​យក​សត្វ​ជា​អាហារ​ផ្សេង​ចូល​រណ្តៅ​ដី​ដ៏​ជ្រៅ​លើស ៥ ម៉ែត្រ ដោយ​ការជីក​រួច មិន​ដាំ​បង្គោល ឬ​ដើមឈើ អាច​បណ្តាលអោយ​មនុស្ស​ធ្លាក់​ចូល​លង់​ស្លាប់​ក៏​មាន ។​

​រណ្តៅ​ដី​ជាច្រើន​កន្លែង​នៅក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង មិនទាន់​រត់ការ​ច្បាប់​រួច ហើយ​ជីក​ជ្រៅៗ ទំ​រាំ​រត់ការ​ច្បាប់​រួច​រណ្តៅ​ក៏​ជីក​ហើយ​ដែរ ។​

​លោក ឯល សា​ឡែស ចៅសង្កាត់​ស្លា​កែ​ត​បាន​អោយដឹងថា រណ្តៅ​ដី​ដែល​ឈ្មួញ​ជីក​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង រូប​លោក​ទើបតែ​បញ្ជូន​ពាក្យ​ស្នើរ​សុំ​ទៅ​សាលាក្រុង​បាត់ដំបង​។​

​ចំពោះ​រណ្តៅ​ដី​១​កន្លែង ឈ្មោះ ហេង អេង​ស្ថិតនៅក្នុង ភូមិ​ច្រាប ក្រសាំង សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​បាន​ជីក​យក​អាច​ន៍​ដី លក់​មាន​ជម្រៅ​ជ្រៅ ហួស​កម្រិត​លើស​ពី អាជ្ញាប័ណ្ណ​មន្ទីរជំនាញ​បាន​កំណត់​និង​ធំ​ជាង​អាង​កំពីងពួយ​។​
​ពាក់ព័ន្ធ​រណ្តៅ​ដី​ខាងលើ អ្នកយក​ព័ត៌មាន​ទំនាក់ទំនង​ទៅ​លោក សៀង​ឯម វ៉ូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​មិន​លើក​ទូរស័ព្ទ​។​

​ចំណែក​រណ្តៅ​ដី​ឈ្មោះ រដ្ឋា នៅ​ភូមិ​បេង​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ បាន​ជី​ជ្រៅ​លើស ៥ ម៉ែត្រ​ព្រមទាំង​បាក់​ដី​អ្នក​ជិតខាង ហើយ​ការដឹកជញ្ជូន​រថយន្ត​បើក​លឿន ហុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ រួច​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​សាលាឃុំ​អោយ​ជួយ​អន្តរាគមន៍ ។​

​លោក ទូច ស្វា​ង មេឃុំ​អន្លង់​វិល​ក៏បាន​ជម្រាប​ទៅ​លោក​រដ្ឋា​អោយ​ធ្វើការ​កែតម្រូវ​ឡើងវិញ​ដើម្បី​ប្រជាពលរដ្ឋ​និង​ដើម្បី​សន្លឹកឆ្នោត​ឃុំ​អន្លង់​វិល​នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក អ៊ាន​មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បានអោយដឹងថា ក្នុង​អាជ្ញាប័ណ្ណ​ដែល​មន្ទីរ​ជំនាញ​ចេញ​ឲ្យ​គឺ​បាន​កំណត់​ដល់​អាជីវករ រកស៊ី​ជីកដី លក់​នេះ​គឺ​អនុញាតិ​ឲ្យ​ជី​កមាន​ជម្រៅ​មិន​លើសពី​៥ ម៉ែត្រ​និង​ទំហំ​មិន​លើសពី​៤០ គុណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ រួច​លោក​បាន​ឆ្លើយថា កំពុង​ជាប់រវល់​ក៏​បិទ​ទូ​ស័ព្ទ​តែម្តង​។​

​ប្រជាពលរដ្ឋ​ដែល​រង​ការប៉ះពាល់​បញ្ហា​រថយន្ត​ដឹក​ដី​មាន​ហុយ​និង​រអិល បាន​សំណូមពរ​ដល់​មន្ទីរ ជំនាញ​ចាត់ វិធានការ និង​ចុះ​ពី​និត្យ​រណ្តៅ​ដី​ផង​ព្រោះ​ម្ចាស់​រកស៊ី​ដឹក​ដី​លក់ អះអាងថា បាន​បង់​ប្រាក់​មួយ​ចំនួន​ទៅ​ខាង​ជំនាញ​រ៉ែ​និង​ថាមពល ពួកគាត់​មិន​ខ្វល់​ចំពោះ​ការរង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ជាប់​គាត់​ឡើយ គាត់​គិតតែ​ធ្វើយ៉ាងណា​ឲ្យតែ​ចំណេញ ៕
​សុខ ហេង​

 

rundaodei_battamborng (1) rundaodei_battamborng (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!