0

​រថយន្ត​សាំ​យ៉ុង​ដឹក​កូន​ត្រី​ឆ្តោរ​រាប់​លាន​ក្បាល ឈ្មោះ មុនី បុក​រថយន្ត​នគរបាល​សេដ្ឋកិច្ច​របួស​ម្នាក់​

​រថយន្ត​សាំ​យ៉ុង​ដឹក​កូន​ត្រី​ឆ្តោរ​រាប់​លាន​ក្បាល ឈ្មោះ មុនី បុក​រថយន្ត​នគរបាល​សេដ្ឋកិច្ច​របួស​ម្នាក់​

​ពោធិ៍សាត់​-​បាត់ដំបង ៖ រថយន្ត​សាំ​យ៉ុង​ដឹក​កូន​ត្រី​ឆ្តោរ​រាប់​លាន​ក្បាល របស់​ថៅកែ​ឈ្មោះ មុនី បើក​បុក​រថយន្ត នគរបាល​សេដ្ឋកិច្ច បណ្តាលអោយ​រថយន្ត​នគរបាល​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន ខ្ទេច​ស្ទើរ​ទាំងស្រុង និង​នគរបាល​របួស​ម្នាក់ ហើយ​រថយន្ត​សាំ​យ៉ុង ធ្លាក់ចុះ​ស្នាមភ្លោះ​ទៅមុខ​លែងរួច រីឯ​អ្នកបើកបរ​គេចខ្លួនបាត់ កាលពី​ម៉ោង ១២ និង ៣០ នាទី​យប់ ឈានចូល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ព្រៃ ឪម៉ាល់ សង្កាត់​រលាប ក្រុង​-​ខេត្ត​ពោធិ៍សាត់ ។​

​គួរ​បញ្ជាក់​ផង​ដែរ ៖ ឈ្មោះ មុន្នី មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ជា​ឈ្មួញ​ទិញ​កូន​ត្រី​ឆ្តោរ​ពី​ប្រទេស​វៀតណាម យក​ទៅ​ខេត្ត​បាត់ដំបង ។ ឈ្មោះ មុន្នី ពេល​នាំ​កូន​ត្រី​ចូលមក​ខេត្ត​បាត់ដំបង​ពេលយប់ បាន​បង់​ប្រាក់​អោយ​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី ក្នុង ១ លើក ២ លាន​រៀល និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជលផល ទើប​យកទៅ​ចែកចាយ​ដល់​ភូមិ​ព្រៃ​ចាស់​បាន​យ៉ាង​រលូន ។ ការដឹកជញ្ជូន​កូន​ត្រី មាន​រថយន្ត​ម៉ាក​ហៃ​លិនដឺ​និង​ម៉ាក​លុច​ស៊ី សាំ​យ៉ុង ប្តូរ​ចល័ត​ចុះឡើង​។​

​ប្រភព​បាន​អោយដឹងថា នៅ​ម៉ោង​១២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥​រថយន្ត Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-3923 របស់​សមត្ថកិច្ច​បើក​វ៉ា និង​បញ្ជា​ឲ្យ​ឈប់ រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T9365 ដឹក​កូន​ត្រី​ឆ្តោរ​ល្មើសច្បាប់​បែរ​ជា​បង្កើនល្បឿន បុក​រថយន្ត​សមត្ថកិច្ច​ពីក្រោយ បណ្តាលឲ្យ​រថយន្ត​ធ្លាក់​ក្រឡាប់ពី​លើ​ស្ពាន ធ្លាក់​ចូល​ក្នុង​ទឹក យ៉ាងដំណំ​ចំណែក​រថយន្ត​សាំ​យ៉ុង ដឹក​កូន​ត្រី ក៏​ជ្រុល​ចង្កូ​ចធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ក្បែរ​ស្ពាន ទៅមុខ​លែងរួច​។​
​បើតាម​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​បានឲ្យដឹងថា ក្រោយ​កើត​ហេ​ត​រថយន្ត​របស់​មន្ត្រី នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវបាន​ស្ទួច​ទាំងយប់ យកទៅ​រក្សាទុក​នៅ​អធិការ នគរបាល​ក្រុង​ពោធិ៍សាត់ ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​កូន​ត្រី​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច ស្ទួច​យកទៅ​រក្សាទុក នៅ​អធិការ​ក្រុង​ពោធិ៍សាត់​ផងដែរ ។ ដោយឡែក កូន​ត្រី​ខាង​សមត្ថកិច្ច​ជលផល ជា​អ្នកចាត់ការ​ទៅតាម​និតិ​វិធី ៕

 

2015_0_21d (2) 2015_0_21d (3) 2015_0_21d (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!